Connect with us

កីឡា

លើលោកមានកីឡាករ ១០ នាក់គត់ បានឈ្នះទាំង World Cup, UCL និង Ballon d’Or

បានផុស

នៅ

នៅក្នុងពិភពកីឡាបាល់ទាត់ មានតែកីឡាករ ១០ នាក់ប៉ុណ្ណោះ ដែលបានឈ្នះពានកំពូលទាំង FIFA World Cup, Champions League និង Ballon d’Or ខណៈខ្សែប្រយុទ្ធជម្រើសជាតិ បារាំង Ousmane Dembele គឺជាកីឡាករទី ១០ ដែលធ្វើបានកំណត់ត្រានេះ។

កីឡាករ Ousmane Dembele ឈ្នះពាន Ballon d’Or
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Dembele បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ​ជាមួយក្រុមអ្នកមាន Paris Sain-Germain នៅ​រដូវកាល ២០២៤-២០២៥ ។ ពេលនោះរូបគេបានជួយឱ្យ PSG ឈ្នះពាន UCL, Ligue1, French Cup និង French Super Cup។ ចំណែកស្ថិតិផ្ទាល់ខ្លួនវិញ គឺ Dembele បានស៊ុតបញ្ចូលទីចំនួន ៣៥ គ្រាប់ និង ១៦ បញ្ជូន (assist) ក្នុងចំណោមការលេង ៥៣ ប្រកួត។

ការឈ្នះពាន Ballon d’Or លើកដំបូងនៅក្នុងអាជីពរបស់ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៨ ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករទី ១០ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានឈ្នះទាំងពានបាល់មាសនេះ, ពាន UCL និង ពាន World Cup។

កីឡាករ ៩ នាក់ទៀត ដែលបានឈ្នះពានទាំង ៣ នេះដែរ រួមមាន Lionel Messi, Ronaldinho, Kaka, Rivaldo, Zinedine Zidane, Bobby Charlton, Paolo Rossi, Gerd Muller និង Franz Beckenbauer៕

Ousmane Dembele និង Lionel Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម