កីឡា
លោក Mattew ប្រាប់អ្នកកាសែតវៀតណាមថា មិនមែនមានតែ Patrick និង Kwame ល្អ កីឡាករផ្សេងសុទ្ធតែល្អ
គ្រូបង្វឹករបស់ក្លិប Nam Dinh លោក Vu Hong Viet បានចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធបរទេស ២ នាក់របស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយសូម្បីតែអ្នកសារព័ត៌មានវៀតណាមក៏បានចោទសួរពីខ្សែប្រយុទ្ធបរទេសទាំងពីរនាក់ដែរ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Mattew McConkey គ្រូព្រះខ័នរាជស្វាយរៀង បានលើកឡើងថា លោកបានសិក្សាស្វែងយល់ និងធ្វើការវិភាគពីក្រុម Nam Dinh ហើយបានរៀបចំផែនការប្រយុទ្ធរួចរាល់។ ច្បាស់ណាស់ ការប្រកួតនេះនឹងលំបាកខ្លាំង ពីព្រោះពួកគេជាក្រុមមានគុណភាព មានកីឡាករបរទេសល្អៗ ប៉ុន្តែក្រុមរបស់លោកក៏ល្អដែរ។

លោកបានបន្តថា ៖«Patrick និង Kwame ពិតជាធ្វើបានល្អ សម្រាប់ការរកគ្រាប់បាល់ ប៉ុន្តែយើងក៏មានកីឡាករផ្សេងទៀតល្អៗ ជាពិសេសនៅតំបន់ការពាររបស់យើងគឺខ្លាំង។ សូម្បីតែ មិន រតនៈ ក៏ធ្វើបានល្អដែរសម្រាប់ការប្រកួតកន្លងមក។ ដូចខ្ញុំធ្លាប់ប្រាប់អ្នកសារព័ត៌មានកម្ពុជាដែរគឺ គ្រប់តំបន់លេងទាំងអស់ យើងត្រូវការកីឡាករហោចណាស់ ២ នាក់ ដែលមានគុណភាពដើម្បីផ្លាស់ប្តូរគ្នាលេង»។

វេលាម៉ោង ៧:៣០នាទីយប់នេះ ម៉ោងនៅកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ Nam Dinh វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ក្លិបជើងអាស៊ាន ASEAN Club Championship នៅប្រទេសវៀតណាម។ នេះជាការប្រកួតលើកទី២ របស់ ក្លិបតំណាងកម្ពុជា ក្នុងពានរង្វាន់នេះ បន្ទាប់ពីលើកទី១បានឈ្នះ Shan United នៅក្រៅដី ប៉ុន្តែជាការប្រកួតលើកទី១សម្រាប់ក្រុមជើងឯកលីគវៀតណាម៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


