Connect with us

ព័ត៌មានជាតិ

ញាំ​កាហ្វេ​មួយ​ថ្ងៃ​ប៉ុន្មាន​កែវ​ទើប​សមស្រប ​គួរ​ញាំ​ប្រភេទ Arabica ឬ Robostar?

បានផុស

នៅ

ទម្លាប់​នៃ​ការ​ញាំ​កាហ្វេ​បាន​ក្លាយ​ជា​រស​និយម​ថ្មី ហើយ​អ្នក​ខ្លះ​ទទួល​ទាន​កាហ្វេ​មិន​លស់​ថ្ងៃ​នោះ​ទេ។ អ្នក​ជំនាញ​ផ្នែក​កាហ្វេ​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​កាហ្វេ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​រាងកាយ ប៉ុន្តែ​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​កាហ្វេ​លើស​បរិមាណ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សរ សំរិត ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន 3 Corner Coffee Roaster បាន​ប្រាប់​កម្ពុជា​ថ្មី​ក្នុង​ឱកាសចូលរួម​​ពិព័រណ៍​ផលិតផល​ខ្មែរ​កាល​ពី​ចុង​សប្តាហ៍​ថា កាហ្វេ​ពេញនិយម​នៅ​លើ​ទីផ្សារ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ Arabica និង Robostar។ ប្រភេទ Arabica មាន​រសជាតិ​ស្រាល​ងាយស្រួល​សម្រាប់​មនុស្ស​ទូទៅ​ទទួលទាន ខណៈ​ប្រភេទ Robostar មាន​រសជាតិ​ធ្ងន់។

ពាក់ព័ន្ធ​ការ​ទទួល​ទាន​កាហ្វេ​ លោក​ណែនាំ​ឲ្យ​ជ្រើសរើស​អាស្រ័យ​តាម​សុខភាព​។ លោក​មិន​ណែនាំ​ឲ្យ​អ្នក​មាន​សុខភាព​ខ្សោយ​ទទួលទាន​ប្រភេទ Robostar ដោយសារ​កម្រិត​កាហ្វេ​អ៊ីន​ខ្លាំង អាច​ឲ្យ​អ្នក​ទទួល​ទាន​មាន​អារម្មណ៍​ធីងធោង​ខុស​ពី​ពពួក​ Arabica ដែល​មាន​កម្រិតកាហ្វេអ៊ិន​ស្រាល​ជាង​អាច​ទទួល​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា ជាពិសេស​សម្រាប់​យុវវ័យ​ សិស្ស​សាលា​ក្មេងៗ។

យ៉ាងណាមិញ បើតាមលោក សរ សំរិត តាម​ហាង​ជា​ទូទៅ​ លោក​សង្កេត​ឃើញ​ថា​មានការប្រើប្រាស់​​ប្រភេទ​លាយ​ចម្រុះ​ (Arabica និង Robostar​)។

នៅពេលសួរ​ថា តើ​​គួរ​ទទួល​ទានកាហ្វេ​មួយ​ថ្ងៃ​ប៉ុន្មាន​កែវ? អ្នក​ជំនាញ​រូប​នេះ​គូស​បញ្ជាក់​ថា វា​ពាក់ព័ន្ធ​សុខភាព​អ្នក​ទទួល​ទាន​ដោយ​អ្នក​ខ្លះ​មួយថ្ងៃ​អាច ២ ឬ ៣ កែវ តែ​អ្នក​ខ្លះ​ក៏​តិច​តាម​ហ្នឹង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម