កីឡា
កីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយមាស ២ ប្រាក់ ២ ពីការប្រកួត Grand Slam កម្រិតពិភពលោកនៅចិន
ក្រុមកីឡាករជឺជីតស៊ូកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ទទួលបានមេដាយចំនួន ៤ គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូអាជីពក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក Abu Dhabi Grand Slam Jiu-Jitsu World Tour 2025–2026 នៅប្រទេសចិន។

លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានផ្តល់រូបភាព និងព័ត៌មានខ្លះៗមកកាន់«កម្ពុជាថ្មី»ថា កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយគិតចាប់ពីការប្រកួតដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រូបគេបានឃ្លេដៃគូឲ្យចុះចាញ់ទាំងអស់ដើម្បីទទួលបានមេដាយមាស។
ជាមួយគ្នានេះ កីឡាករបរទេសហ្វឹកហាត់កម្ពុជា Guchkov Volodymyr ប្រកួតតំណាងឲ្យក្លិបកម្ពុជា CamEd Jiu Jitsu Club ក៏ទទួលបានមេដាយមាស។ ចំណែកកីឡាករកម្ពុជា កាំង ម៉េងហុង ទទួលបានមេដាយប្រាក់។

អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលថ្នាក់ដឹកនាំ និងលោកផ្ទាល់មានមោទនភាពបំផុតគឺការបណ្តុះបណ្តាលថ្នាលយុវជនទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។ កីឡាករអាយុ១៥ឆ្នាំ មឿនលីម សុវិរៈ ដែលជាថ្នាលយុវជនរបស់សហព័ន្ធ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ។

កីឡាករថ្នាលវ័យ ១៥ឆ្នាំ មឿនលីម សុវិរៈ បានបោះជំហ៊ានទៅវគ្គផ្តាច់ព្រ័ត្រ និងទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់យុវជនប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ទោះជាមិនបានមេដាយមាស ប៉ុន្តែនេះជាផ្លែផ្កាដ៏សំខាន់នៃការបណ្តុះបណ្តាលថ្នាលយុវជន ហើយឈានដល់ការប្រកួតកម្រិតពិភពលោក ដូច្នេះរូបគេជាទំពាំងដ៏ល្អសម្រាប់អនាគតជម្រើសជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The Abu Dhabi Grand Slam Jiu-Jitsu World Tour ដែលត្រូវបានស្គាល់ Abu Dhabi Grand Slam ជាកម្មវិធីប្រកួតកម្រិតអន្តរជាតិរបស់សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយសហព័ន្ធកីឡាជឺជីតស៊ូអារ៉ាប់រួម (UAEJJF) នៅតាមបណ្តាទីក្រុងធំៗទូទាំងពិភពលោក។ កម្មវិធីនេះត្រូវបានរៀបចំលើកដំបូងកាលពីឆ្នាំ ២០១៥ ដោយមានវិញ្ញាសាប្រកួតជាច្រើនប្រភេទ ទាំងបុរស និងនារី។ ប្រទេសដែលធ្លាប់បានរៀបចំកន្លងមកដូចជា ជប៉ុន អាមេរិក ប្រេស៊ីល អង់គ្លេស អារ៉ាប់រួម ចិន រុស្ស៊ី និង អូស្ត្រាលី ជាដើម។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ទើបត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែទទួលបានលទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ការប្រកួតអន្តរជាតិប្រមាណ៣ឆ្នាំចុងក្រោយនេះ៕



អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


