Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្ម​តាមព្រំដែនថៃធ្លាក់ចុះ​ខ្លាំង ដោយជាមួយ​កម្ពុជាធ្លាក់ចុះ​ស្ទើរទាំងស្រុង

បានផុស

នៅ

នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បាន​អះអាងថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃបានធ្លាក់ចុះ ២៣,៦ ភាគរយ​ កាលពីខែសីហា មកនៅត្រឹម ៦៣,៩ ប៊ីលាន​បាត (១,៩៧ ប៊ីលាន​ដុល្លារ) ដោយ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជាធ្លាក់ចុះស្ទើរតែទាំងស្រុង ៩៩,៩ ភាគរយ មកនៅត្រឹម ១០ លាន​បាត (៣០,៩ ម៉ឺន​ដុល្លារ)​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃ DFT លោកស្រី Arada Fuangtong បាន​និយាយថា ​៦៣,៩ ប៊ីលាន​បាត ជាទំហំពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងចំនួន ៤ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។​

ជាលម្អិត លោកស្រី Arada បាន​ឱ្យដឹងថា ការនាំចេញទៅប្រទេសទាំង៤ បានធ្លាក់ចុះ ៣០,១ ភាគរយ មកត្រឹម ៣៣,៩៥ ប៊ីលាន​បាត ខណៈការនាំចូលវិញបាន​ធ្លាក់ខុះ ១៤,៥ ភាគរយ មកត្រឹម ២៩,៩៨ ប៊ីលាន​បាត។ ​

​ម៉ាឡេស៊ីនៅតែជាដៃគូពាណិជ្ជកម្មតាមព្រំដែនដ៏ធំបំផុតរបស់​ថៃ ក្នុងទំហំពាណិជ្ជកម្ម ២៦,៩៦ ប៊ីលាន​បាត (ធ្លាក់ចុះ ៥,៧ ភាគរយ) បន្ទាប់មកឡាវ ២៣,១៣ ប៊ីលាន​បាត (ធ្លាក់ចុះ ០,១ ភាគរយ) មីយ៉ាន់ម៉ា ១៣,៨២ ប៊ីលាន​បាត (ធ្លាក់ចជុះ ២០,៨ ភាគរយ) និងកម្ពុជា ១០ លានបាត (ធ្លាក់ចុះ ៩៩,៩ ភាគរយ)។ ​

លោកស្រី Arada មិនបាន​គូសបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនជាមួយ​ប្រទេសជិតខាងធ្លាក់ចុះនោះទេ ប៉ុន្តែគេមើលឃើញថា ការធ្លាក់ចុះពាណិជ្ជកម្មជាមួយ​កម្ពុជា កើតឡើងក្រោយ​​ថៃបាន​បិទដំណើរការចេញចូលជាឯកតោភាគីជុំវិញភាពតានតឹងព្រំដែន ដែលទាក់ទាញ​ចំណាត់ការតបតដូចគ្នាពីកម្ពុជា។

ពាណិជ្ជកម្មជាមួយ​មីយ៉ាន់ម៉ាវិញធ្លាក់ចុះ កើតឡើងក្រោយ​យោធាមីយ៉ាន់ម៉ាបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសទាំង២ គឺស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ​Mae sot-Myawaddy ទី២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម