Connect with us

សន្តិសុខសង្គម

ជនជាតិឥណ្ឌូនេស៊ី ២ នាក់ ផ្ទុះជម្លោះ ឈានដល់ការកាប់ចាក់គ្នា របួសធ្ងន់ ១ នាក់ និង ស្លាប់ ១ នាក់ នៅបឹងកេងកងទី ១

បានផុស

នៅ

ជនជាតិ​ឥណ្ឌូនេស៊ី ចំនួន ២ នាក់ បាន​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ដល់​ការ​កាប់ និង ចាក់​គ្នា បណ្តាល​ឲ្យ​របួស​ធ្ងន់ ១ នាក់ និង ស្លាប់ ១ នាក់ ក្នុង​បន្ទប់ នៅ​បឹង​កេងកង​ទី ១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៨២ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ជនជាតិ​ឥណ្ឌូនេស៊ី ទាំង ២ នាក់ មិន​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយ​ទេ ដោយ​ម្នាក់ មាន​អាយុ​ជាង ២០ ឆ្នាំ និង ម្នាក់ទៀត វ័យ​ប្រហែល ៣០ ឆ្នាំ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ប្រជាពលរដ្ឋ​បាន​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​ចេញពី​បន្ទប់​ជួល​ជាន់​ទី ២ យ៉ាង​ខ្លាំង។ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​រត់​ចេញ​ទៅ​មើល ក៏​ប្រទះឃើញ​ជនជាតិ​បរទេស​ទាំង ២ នាក់ ឈរ​ប្រតាយប្រតប់​គ្នា​រហូត​បង្ក​ឲ្យ​បុរស​ម្នាក់​ធ្លាក់​ចុះ​ពី​ជាន់​ទី ២ មក​លើ​ដំបូល​ស័ង្កសី។ ស្រប​ពេលនោះ បុរស​ដែល​ធ្លាក់​មក​លើ​ដំបូល​ស័ង្កសី ក៏បាន​រត់​ចុះ​មក​ក្រោម ហើយ​ឡើង​តាម​កាំជណ្ដើរ​ទៅលើ​បន្ទប់​ជួល​វិញ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ពលរដ្ឋ​រត់ឡើង​ទៅ​ហៅ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​ទើប​តែ​ធ្លាក់ ចុះ​មក​ក្រោម​វិញ ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​ផង​ដែរ។

ដោយឡែក​តាម​ប្រភព​ពី​ម្ចាស់​ផ្ទះ​ជួល បាន​ឲ្យ​ដឹង​ថា ជនជាតិ​បរទេស​ទាំង ២ នាក់​ខាងលើ គឺជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​ជួល​ស្នាក់នៅ​ដើម្បី​ធ្វើការ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើការ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​សាកសព​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាង​លើ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម