Connect with us

ជីវិតកម្សាន្ដ

អុិន លក្ខិណា សារភាពថា ខ្លួនស្ទើរតែបញ្ចប់អាជីពបវរកញ្ញាម្តងៗ ព្រោះតែតូចចិត្តនឹងពាក្យរិះគន់ជាន់ពន្លិច

បានផុស

នៅ

បើទោះបីជាជាប់ Top 10 ក្នុងកម្មវិធី Miss Cosmo Cambodia 2024 និងធ្លាប់តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិក៏ដោយ អុិន លក្ខិណា នៅតែរងការរិះគន់ ខណៈទើបតែមានមតិផ្ទុយមួយចំនួន បានទិតៀនលើរូបសម្រស់របស់នាង រហូតធ្វើឱ្យបវរកញ្ញារូបនេះ ចេញមកបង្ហាញពីការតូចចិត្តកន្លងមករហូតដល់ពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះមានអ្នកមួយចំនួនតូច នៅតែបន្តរិះគន់លើ អុិន លក្ខិណា ក៏ពិតមែន ប៉ុន្តែបវរកញ្ញារូបនេះ ត្រូវបានគេចាត់ទុកថា ជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ កញ្ញាតែងលេចវត្តមានចូលរួមកម្មវិធីបវរកញ្ញា ឬកម្មវិធីផ្សេងៗទាំងក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ។

តួយ៉ាង ថ្មីៗនេះបវរកញ្ញាកម្ពុជា អុិន លក្ខិណា ក៏បានបង្ហាញសកម្មភាពវីដេអូក្នុងកម្មវិធី Fashion Show មួយនៅឯប្រទេសវៀតណាម ខណ:កញ្ញាត្រូវបានគេអញ្ជើញឲ្យចូលរួមដើរម៉ូដជាថ្មី។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយក្នុងចំណោមនោះ ប្រើពាក្យរិះគន់ចំអន់រូបសម្រស់របស់នាង ផ្ទុយពីមតិគាំទ្រដទៃទៀត។

អុិន លក្ខិណា បន្ថែមថា អ្វីដែលអាចឱ្យខ្លួននៅបន្តបាន ក៏ព្រោះមានអ្នកគាំទ្រជាច្រើនស្រឡាញ់គាំទ្រនាងខ្លាំង ជាពិសេសគឺនាងហ៊ាននិយាយថា ខាងវៀតណាមឱ្យតែមានកម្មវិធីបង្ហាញម៉ូដ គឺមិនដែលភ្លេចនាងឡើយ។ គួរបញ្ជាក់ដែរថាកញ្ញា អុិន លក្ខិណា គឺជាអតីត​កញ្ញាឯក​ លំដាប់​រង​ទី​១កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជាឆ្នាំ​២០២១ និង​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម