Connect with us

សុខភាព

ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?

បានផុស

នៅ

ក្រោយ​ពី​មាន​ការ​សួរ​ច្រើន ជុំ​វិញ​ករណីចាក់​វ៉ាក់សាំង​លើក​ទី២ អាច​ទៅ​ចាក់​ខុស​ពី​កន្លែង​លើក​ទី១ ​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​ថ្នាំ​លើក​ទី​១​បាន​ឬ​ទេ? នៅ​ព្រឹក​ថ្ងៃ​ទី០៩ ខែ​០៤ ឆ្នាំ​២០២១ រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ នៃ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឆ្លើយ​តប​បញ្ជាក់​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​ហើយ សុំ​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី២ នៅ​កន្លែង​ដែល​បាន​ចាក់​លើក​ទី១​វិញ ដោយសារ​តែ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ទិន្នន័យ​អ្នក​ចាក់​នៅ​កន្លែង​ចាក់​លើក​ទី១​ស្រាប់
២. វ៉ាក់សាំង​លើក​ទី​២ ក៏​បាន​រក្សា​ទុក​នៅ​កន្លែង​ចាក់​លើក​ទី​១
៣. ការ​ផ្ទៀង​ផ្ទាត់​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​កន្លែង​ចាក់​លើក​ទី១ ដើម្បី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចាក់​លើក​ទី១ បាន​មក​ចាក់​លើក​ទី២​ហើយ ឬ​នៅ?
៤. ចៀស​វាង​ភាព​ច្របូក​ច្របល់​នឹង​ការ​ផ្ទេ​វ៉ាក់សាំង​ចុះ​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង ដែល​ធ្វើ​ឲ្យ​ខូច​វ៉ាក់សាំង
៥. នៅ​កន្លែង​ចាក់​លើក​ទី១ គ្រូពេទ្យ​បាន​ជម្រាប​រួច​ហើយ យើង​គួរ​តែ​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​យ៉ាង​ណា​ហើយ ដើម្បី​ចាក់​លើក​ទី២ បាន​ត្រឹម​ត្រូវ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គួរដឹងឲ្យហើយ! វ៉ាក់សាំងកូវីដដូសទី២ មានប្រតិកម្មខ្លាំងជាងដូសទី១ទៅទៀត

ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ ​គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម