ព័ត៌មានអន្ដរជាតិ
នាវាចម្បាំង ជប៉ុន ទៅអាមេរិកដើម្បីបំពាក់មីស៊ីល Tomahawk ដែលអាចបាញ់ចូលជ្រៅក្នុងដីចិននិងកូរ៉េខាងជើង
នាវាចម្បាំង JS Chokai របស់ប្រទេសជប៉ុន បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីបំពាក់មីស៊ីល Tomahawk ស្របពេលដែលស្ថានការណ៍ក្នុងតំបន់និងការប្រកួតប្រជែងសព្វាវុធនៅអាស៊ីប៉ាស៊ីហ្វិក កំពុងក្តៅគគុក។

តាមការផ្សាយរបស់ CNN នៅថ្ងៃពុធទី១ខែតុលាឆ្នាំ២០២៥, នាវានេះបានចាកចេញពីមូលដ្ឋាន Yokosuka កាលពីចុងសប្តាហ៍ ដោយនឹងត្រូវធ្វើដំណើរចម្ងាយ ១០ ១០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។
យ៉ាងណា នាវានេះនឹងបន្តនៅមូលដ្ឋានអាមេរិក រយៈពេល១ឆ្នាំសិន ដើម្បីធ្វើទំនើបកម្មនិងហ្វឹកហ្វឺនសម្រាប់ការប្រើប្រព័ន្ធមីស៊ីល Tomahawk ខណៈការសាលល្បងបាញ់គ្រាប់ពិត គ្រោងធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២៦។
JS Chokai បានក្លាយជានាវាចម្បាំងជប៉ុនដំបូងបង្អស់ដែលធ្វើដំណើរទៅអាមេរិកដើម្បីបំពាក់មីស៊ីល Tomahawk ហើយកាលណា គ្រប់យ៉ាងធ្វើរួចរាល់ហើយនោះ វានឹងមានសមត្ថភាពវាយប្រហារបានចម្ងាយ១ ៦០០គីឡូម៉ែត្រ អាចបាញ់ចូលជ្រៅក្នុងដីចិនឬកូរ៉េខាងជើងបាន។
សូមជម្រាបថា រឿងនេះកើតឡើងបន្ទាប់ពីជប៉ុន សម្រេចកិច្ចព្រមព្រៀងទិញមីស៊ីល Tomahawk ៤០០ គ្រាប់ក្នុងទំហំទឹកប្រាក់១.៧ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។
ការទិញមីស៊ីលវាយប្រហារដីគោករយៈចម្ងាយឆ្ងាយទាំងនេះ គឺជារបត់គោលនយោបាយការពារជាតិដ៏សំខាន់របស់ប្រទេសជប៉ុន ដែលពីមុនមិនធ្លាប់ដាក់បញ្ចូលអាវុធវាយលុកប្រភេទនេះទេ។
យ៉ាងណាក្តី សកម្មភាពនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា គឺជាការឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខកាន់តែឡើងកម្តៅខ្លាំងទៅៗ ដែលបង្កឡើងដោយទីក្រុងប៉េកាំងនិងព្យុងយ៉ាង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


