កីឡា
កីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ កម្ពុជា ចេញទៅប្រកួតកម្មវិធីដ៏ធំនៅ ឥណ្ឌូណេស៊ី ថ្ងៃស្អែក
ក្រុមកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) កម្ពុជា ដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធីប្រកួតហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេស ឥណ្ឌូណេស៊ី នឹងធ្វើដំណើចេញពីប្រទេស កម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃ សុក្រ ទី ៣ ខែ តុលា ឆ្នាំ ២០២៥ ម៉ោង១២ថ្ងៃត្រង់។

កីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) ត្រូវបានជ្រើសរើសតំណាង កម្ពុជា ដើម្បីទៅចូលរួមកម្មវិធីនោះ មាន ៣ នាក់ ដែលសុទ្ធតែត្រូវបានចម្រាញ់ចេញពីការប្រកួតកម្មវិធីហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle) ២០២៥ ក្នុងនោះមាន កីឡាករ សុំ សាន ជ័យលាភីលេខ១ និងកីឡាករ នួន វណ្ណា ជ័យលាភីលេខ២ ព្រមទាំងលោក ឡុង គឹមហេង ជាគណៈកម្មការ។

ព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 គឺជាកម្មវិធីប្រកួតជម្រុះកីឡាបាល់ទាត់ហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការគ្រប់គ្រងដោយសមាគមន៍បាល់ទាត់ហ្វ្រីស្តាយ៍ពិភពលោក (WFFA) ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក World Freestyle Football Championship។
ការប្រកួតព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 នឹងធ្វើឡើងនៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៤ និងទី ៥ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ នឹងប្រមូលម្តុំទៅដោយកីឡាករហ្វ្រីស្តាយ៍ខ្លាំងៗជាច្រើនប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក មកជួបជុំគ្នា ដើម្បីធ្វើការប្រកួតតាមរូបមន្ត ១ ទល់នឹង ១ ហើយគិតត្រឹមពេលនេះ មានបេក្ខជនចំនួន ៧០ នាក់ហើយ ដែលនឹងចូលរួមប្រកួត។

កីឡាករបាល់ទាត់ Freestyle ល្អបំផុតចំនួន ៦ នាក់ (ប្រុស ៣ នាក់ និងស្រី ៣ នាក់) ដែលឈ្នះក្នុងការប្រកួតនេះ នឹងទទួលបានកៅអីបន្តទៀត ឡើងទៅប្រកួតកម្រិតពិភពលោក World Freestyle Football Championship នាពេលខាងមុខ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលនឹងមានកីឡាករហ្វ្រីស្តាយ៍កម្ពុជាទៅចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតអន្តជាតិមួយនេះ។ សម្រាប់កីឡាករ ដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺទទួលបានការទំនុកបម្រុងឧបត្ថម្ភដោយឯកឧត្តមឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ទាំងស្រុង៕


អត្ថបទ៖ សេម កុសល
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


