Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ ៖ សិល្បករគឺជាជនបង្គោលជាអ្នកនាំសារអប់រំផ្សព្វផ្សាយការយល់ដឹងផលប៉ះពាល់គ្រឿងញៀនដល់យុវជន

បានផុស

នៅ

សមាគមសិល្បករខ្មែរបានចាត់ទុកថាសិល្បករសិល្បការិនីទាំងអស់ជាគំរូដ៏សំខាន់ សម្រាប់អ្នកគាំទ្រសាធារណជនជាពិសេសគឺយុវវ័យក្នុងបរិបទបច្ចុប្បន្ន ដែលអាចនាំសារអប់រំនឹងការយល់ដឹងអំពីផលប៉ះពាលនៃឥទ្ធិពលគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងថ្មីៗនេះ សិល្បករសិល្បការិនីមួយចំនួននៃសមាគមសិល្បករខ្មែរ ដឹកនាំដោយលោក សុវណ្ណ មករា អគ្គលេខាធិការរង បានចូលរួមវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសហការរៀបចំឡើងដោយក្រសួងព័ត៌មាន ជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

តាមការកត់សម្គាល់នៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ គឺបានស្ម័គ្រចិត្តយ៉ាងសកម្មជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានចុះអនុស្សរណៈយោគយល់គ្នាយ៉ាងឱឡារិកនាពេលកន្លងមក។

តាមរយៈអនុស្សរណៈនៃភាពជាដៃគូនោះសិល្បករទាំងអស់ គឺជាជនបង្គោលនឹងក្លាយជាទូតសុឆន្ទៈជាអ្នកនាំសារអប់រំតាមរយៈការផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងអំពីគ្រឿងញៀនដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន យុវនារីជាអ្នកគាំទ្ររៀងៗខ្លួន។

គួររម្លឹកដែរថា សមាគមសិល្បករខ្មែរកាលពីថ្មីៗកន្លងទៅ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀនរៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយជូនដល់សិល្បករ-សិល្បការិនី នៅក្នុងសមាគមពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

កម្មវិធីបណ្តុះបណ្តាលខ្លីនេះរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនីជុំវិញឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម