ជីវិតកម្សាន្ដ
Fan Bingbing នៅតែជើងខ្លាំង ក្នុងវិស័យភាពយន្ត
យោងតាមទំព័រ 163 បានរាយការណ៍កាលពីថ្ងៃទី ១ ខែតុលាថា អ្នករៀបចំកម្មវិធី Golden Horse Awards នៃប្រទេសចិន បានប្រកាសបញ្ជីឈ្មោះបេក្ខភាពសម្រាប់តារាសម្តែងឆ្នើម ដែលនៅក្នុងនោះជាមួយនឹងភាពយន្តមួយក្រោមចំណងជើងថា «Mother Bhumi» តារាស្រី Fan Bingbing បានបង្ហាញពីទេពកោសល្យសម្តែងរបស់នាង និងការត្រលប់មកវិញកាន់តែខ្លាំងជាងមុន។

លើសពីនេះ តួនាទីក្នុងភាពយន្ត «Mother Bhumi» ក៏ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់សំខាន់នៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ ប្រទេសជប៉ុន មានន័យថា Fan Bingbing ក៏បានប្រកួតប្រជែងដណ្តើមពានរង្វាន់តារាសម្តែងឆ្នើមនៅទីនោះផងដែរ។ ត្រឹមតែមួយថ្ងៃ រូបនាងបានឈានទៅដល់វគ្គចុងក្រោយនៃពានរង្វាន់ភាពយន្តដ៏ល្បីល្បាញបំផុតរបស់អាស៊ីចំនួនពីរ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានហាមប្រាមពីការផ្សាយសម្រាប់ការគេចពន្ធ អាជីពរបស់បានជួបការលំបាកជាតារាចិន ជួបនូវការលំបាកជាច្រើន។ នាងមិនអាចសូម្បីតែចូលប្រឡូកក្នុងវិស័យសិល្បៈនៅប្រទេសចិន ដែលជាស្រុកកំណើតរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា «រាជិនីកម្រាលព្រំក្រហម» កាន់តំណែងលេខមួយ ទាំងកេរ្តិ៍ឈ្មោះ ប្រាក់ខែ និងឋានៈជាច្រើនឆ្នាំ។
ហេតុដូច្នោះ Fan Bingbing ត្រូវបង្ខំចិត្តស្វែងរកឱកាសសម្ដែងនៅក្រៅប្រទេសក្នុងប្រទេសដូចជា អាមេរិក កូរ៉េ ជាដើម ប៉ុន្តែទោះជាយ៉ាងណា ស្នាដៃទាំងនេះមិនមានលក្ខណៈដូចនោះទេ។ ដូច្នេះហើយ ទើបមហាជនជាច្រើនគិតថា អាជីពភាពយន្តរបស់តារាស្រីរូបនេះ បានបញ្ចប់ទៅដោយ រូបនាងអាចពឹងផ្អែកតែលើការបើកក្រុមហ៊ុនកែសម្ផស្ស ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។
យ៉ាងណាមិញ ការខិតខំសម្ដែងរបស់ Fan Bingbing គឺនៅតែខ្លាំង។ ទោះអាជីពសម្ដែងនៅចិនត្រូវគេហាមប្រាមក្ដី តែរូបនាងបានដើរតួភាពយន្តនៅប្រទេសផ្សេង ដោយត្រូវតែស្រកទម្ងន់១០គីឡូក្រាម ដើរតួជាស្ត្រីក្រីក្រ រៀនដើរស្រែចម្ការ រៀនរស់នៅដូចកសិករ និងស្លៀកពាក់ឡូយឆាយ ដើម្បីប្រែក្លាយតួឯកស្រីមួយរូប។
«Mother Bhumi» ស្ថិតនៅក្នុងភាពចលាចលនយោបាយនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយប្រាប់ពីរឿងស្ត្រីមេម៉ាយរស់នៅក្នុងភូមិមួយនៅភាគខាងជើងប្រទេសម៉ាឡេស៊ី។ Fengyin ធ្វើការនៅវាលស្រែពេលថ្ងៃ ហើយប្រែខ្លួនទៅជាអាម៉ាប់នៅពេលយប់ ដោយអ្នកភូមិគោរពបូជាថា Mother Bhumi ខណៈពេលដែលជម្លោះដីធ្លីរបស់ជនជាតិដើមភាគតិចកាន់តែកើនឡើង បាតុភូតចំឡែកបានញាំញីពេញភូមិ ហើយអាថ៌កំបាំងនៃការស្លាប់របស់ប្តីនាងត្រូវបានបង្ហាញជាថ្មីម្តងទៀត។ Fengyin ប្រើអំណាចដ៏ប៉ិនប្រសប់របស់នាង ដើម្បីប្រឈមមុខនឹងការឃុបឃិតរបស់កងកម្លាំងងងឹតរវាងនយោបាយ និងជំនួញ។

លើសពីនេះ ខណៈពេលដែល Fan Bingbing ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ធំៗ ប៉ុន្តែ Zhang Ziyi បានរងបរាជ័យជាបន្តបន្ទាប់។ នាងត្រូវបានគេលុបឈ្មោះចេញពីកម្មវិធី Golden Rooster Film Awards។ ភាពយន្ដ Xiangyuan Long សម្តែងដោយ Zhang Ziyi ក៏បរាជ័យក្នុងការបញ្ចូលទៅក្នុងបញ្ជីប្រកួតប្រជែងចុងក្រោយនៃមហោស្រពភាពយន្តអន្តរជាតិតូក្យូផងដែរ។
Fan Bingbing បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិតូក្យូ (2010) សម្រាប់ខ្សែភាពយន្ត Guanyinshan ប៉ុន្តែ Zhang Ziyi មិនដែលឈ្នះពានរង្វាន់នេះទេ។ ដោយសារតែអ្នកទាំងពីរស្ថិតក្នុងក្រុមតារាសម្ដែងប្រាំបីនាក់ (Zhou Xun, Zhang Ziyi, Zhao Wei, Xu Jinglei, Fan Bingbing, Li Bingbing, Tang Wei, Shu Qi) ហើយកំពុងវិលត្រលប់មកវិញជាមួយនឹងគម្រោងថ្មី ទើបប្រព័ន្ធផ្សព្វផ្សាយបានប្រៀបធៀបអ្នកសិល្បៈទាំងពីរឲ្យគ្នាទៅវិញទៅមក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការចាប់អារម្មណ៍លើរូបថត ដែលប្រធានាធិបតី Lee និង J.Y. Park ថតជាប់មេក្រុម BTS
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


