ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍លើរូបថត ដែលប្រធានាធិបតី Lee និង J.Y. Park ថតជាប់មេក្រុម BTS
បណ្ដុំរូបថតរបស់ប្រធានាធិបតី Lee Jae Myung និងតារាចម្រៀង J.Y. Park បាននិងកំពុងរីករាលដាលភ្លាមៗ ក្លាយជាការចាប់អារម្មណ៍ទូទាំងប្រទេសកូរ៉េ។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញថតរូបក្នុងកន្លែងថតរូបដោយប្រើស៊ុមរូបថតហត្ថលេខារបស់ RM មេក្រុម BTS ក្នុងរចនាប័ទ្មកាត់បួនដ៏ពេញនិយម។

ឥស្សរជនសំខាន់ៗទាំងពីរត្រូវបានគេមើលឃើញថា បន្ទាប់ពីកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ដោយមាននាយកប្រតិបត្តិកំពូលមកពីផលិតកម្មធំៗដូចជា HYBE, SM Entertainment និង YG Entertainment ចូលរួមជាសមាជិកផ្នែកឯកជន។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក៏បានប្រកាសពីការបង្កើតគណៈកម្មាធិការដែលនឹងត្រូវធ្វើជាសហប្រធានដោយរដ្ឋមន្ត្រី Choi Hwi Young និងផលិតករតារាចម្រៀង J.Y. Park។
រូបថតនោះត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គមរបស់ប្រធានាធិបតី។ ក្រោយមក អ្នកលេងអ៊ីនធឺណិត ជាច្រើនបានបញ្ចេញមតិស្របគ្នាថា ទាំំងនេះគឺជារូបថតដែលមើលទៅដូចជាក្លែងក្លាយ។ ប៉ុន្តែ នេះគឺជាការពិតដែលថា លោកប្រធាធិបតីពិតជាបានថតស៊ុបគំរូដែលមាន RM ដែរ។ ជាក់ស្ដែង សូម្បីតែ RM ផ្ទាល់ បន្ទាប់ពីបានឃើញភ្លាម ស្រាប់តែចូលទៅឆ្លើយតបនៅលើវេទិកាអ្នកគាំទ្រ Weverse ដោយការភ្ញាក់ផ្អើល សឹងមិនគួរឲ្យជឿថា នេះជាការពិតឡើយ។
យ៉ាងណាមិញ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ប្រធានាធិបតី Lee Jae Myung បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយដល់ឧស្សាហកម្មវប្បធម៌។
លោកបានមានប្រសាសន៍ថា «គណៈកម្មាធិការប្រធានាធិបតីស្តីពីការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយ គឺជាវេទិកាសាធារណៈ និងឯកជន ដែលរួមបញ្ចូលគ្នានូវសមត្ថភាពគោលនយោបាយរបស់ក្រសួងនានា ជាមួយនឹងភាពច្នៃប្រឌិត និងអ្នកជំនាញនៃវិស័យឯកជន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកស្រី Kim Keon Hee ក្លាយជាអតីតជំទាវទី១ ដែលចូលសវនាការ ក្នុងប្រវត្តិសាស្ត្រកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


