សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ កំពុងប្រែក្លាយផ្លូវមួយខ្សែទៅជាផ្លូវបេតុង និងគ្រោងស្ថាបនាមួយខ្សែទៀតពេលចប់រួចរាល់
ផ្លូវលំមួយខ្សែស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់តែទ្រុឌទ្រោមរងនូវការខូចខាតពិបាកក្នុងការធ្វេីដំណេីរ និងប្រកបរបរផ្សេងៗរបស់ពលរដ្ឋ ពេលនេះត្រូវបានកែប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកហេីយ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង និងណែនាំជូនដំណឹងដល់ពលរដ្ឋដែលសង់សំណង់ប៉ះពាល់ឲ្យរុះរេីចេញដេីម្បីងាយស្រួលក្នុងការដាក់គ្រឿងចក្រឈូសឆាយផ្លូវខាងលេីនេះ។

លោកចៅសង្កាត់បានបន្តថា ការប្រែក្លាយជាផ្លូវបេតុងនេះមានទទឹង ៥ម៉ែត្រ និងបណ្តោយ ៤៧០ម៉ែត្រ កម្រាស់ ១តឹក កន្លះ ដែលជាគម្រោងអភិវឌ្ឍន៍មូលនីធិរបស់សាលាសង្កាត់ចោមចៅទី៣ ឆ្នាំ២០២៥ ហេីយរហូតពេលនេះ ការស្ថាបនាបាន៣០ភាគរយហេីយ។ លោកចៅសង្កាត់បន្ថែមថា ក្រោយស្ថាបនាផ្លូវនេះរួច អាជ្ញាធរនឹងបន្តស្ថាបនាផ្លូវបេតុងឆ្អឹកដែកដូចគ្នានៅភូមិអូដឹមមួយខ្សែទៀត ដូច្នេះសរុបទាំង២ភូមិមានប្រវែង៦៧៧ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


