សេដ្ឋកិច្ច
ផ្សារមូលបត្ររំពឹងកៀរគរទុនវិនិយោគប្រមាណ ៧០០ លានដុល្លារ នៅដំណាច់ឆ្នាំនេះ
គិតមកដល់ពេលនេះ មានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ បានប្រមូលសាច់ប្រាក់ប្រមាណ ៥៥០ លានដុល្លារ ហើយនឹងមានការចុះបញ្ជីសញ្ញាបណ្ណចំនួន ១០០ លានដុល្លារ បន្ថែមទៀត នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះ។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ ថា ក្នុងចំណោមក្រុមហ៊ុនទាំង ២៥ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព។
វិស័យមូលបត្រកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាង ១៥ ឆ្នាំមកនេះ ជាពិសេសការរៀបចំបទបញ្ញត្តិ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារ រួមមាន៖ ការបង្កើត និងការដាក់ចេញក្របខណ្ឌច្បាប់ និងបទបញ្ញត្តិ ដើម្បីបង្កើតតួអង្គ និងដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សារ រួមទាំងការធ្វើនវានុវត្តទីផ្សារ និងផលិតផល។
ហេដ្ឋារចនាសម្ព័ន្ធទីផ្សារសំខាន់ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ជាពិសេសផ្សាមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីធានាសណ្ដាប់ធ្នាប់ប្រតិបត្តិការទីផ្សារ ព្រមជាមួយអន្តរការីមូលបត្រជាច្រើន ដែលដើរតួនាទីក្នុងការបង្កើតនូវផលិតផល និងសេវាពាក់ព័ន្ធនឹងមូលបត្រ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរហិញ្ញវត្ថុ មានប្រសាសន៍ថា វិស័យមូលបត្រត្រូវបានកំណត់ជាអាទិភាព តាមរយៈការដាក់ចេញនូវការលើកកម្ពស់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម សញ្ញាបណ្ណនិរន្តរភាព និងសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពសម្រាប់វិស័យឯកជន។
បើតាម លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សម្រាប់ប្រទេសអភិវឌ្ឍន៍ ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ និងជាកាតាលីករ ដែលគាំទ្រ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងសង្គម។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ទីផ្សារមូលបត្រកម្ពុជា កំពុងដើរតួនាទីសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាសរសៃឈាមសម្រាប់សេដ្ឋកិច្ចជាតិ ក្នុងការជំរុញ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។
សូមជំរាបថា និយ័តករមូលបត្រកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ បានរៀបចំកម្មវិធីសន្និសីទ មូលបត្រប្រចាំឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


