ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃក៏រឹតតែវឹកវរដែរ ខណៈក្រុមផ្តាច់ខ្លួនបើកការវាយប្រហារសឹងរាល់ថ្ងៃ
ភាគខាងត្បូងប្រទេសថៃ រឹតតែវឹកវរខ្លាំងទៅៗ ខណៈក្រុមផ្តាច់ខ្លួនក៏បើកការវាយប្រហារសឹងរាល់ថ្ងៃដែរ ដោយការវាយប្រហារចុងក្រោយបំផុតបានកើតឡើងកាលពីវេលាម៉ោង១២:៥៣នាទីអធ្រាត្រឈានចូលថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ ដែលពួកគេបានបំផ្ទុះគ្រាប់បែកនៅក្នុងខេត្ត Pattani។

យោងតាមប្រភពពីប៉ូលិស សារព័ត៌មាន Bangkok Post បានផ្សាយថា ជនបះបោរមួយក្រុមមានគ្នា៥ទៅ៦នាក់ បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ ប៉ុន្តែមិនអាចលួចយកលុយបានទេ។
សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើករណីនេះនិងកំពុងតាមចាប់ខ្លួនជនល្មើស ហើយមន្ត្រីមូលដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបះបោរកំពុងព្យាយាមធ្វើសកម្មភាពដើម្បីរកប្រាក់យកទៅផ្គត់ផ្គង់បណ្តាញផ្តាច់ខ្លួនរបស់ពួកគេ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពី ក្រុមចោរ បានប្លន់ហាងមាសដោយប្លន់គ្រឿងអលង្ការសរុបជាតម្លៃ ៣៦លានបាត ស្មើនឹង ១ ១១០ ៦៨២ ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃអាទិត្យទី៥ខែតុលានៅខេត្ត Narathiwat។
តាមរបាយការណ៍សមត្ថកិច្ច, ពួកគេមានគ្នា១០នាក់ ចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok។ ក្រោយប្លន់បានសម្រេច ពួកគេក៏ធ្វើដំណើរតាមផ្លូវក្នុងឃុំ Sakor នៃស្រុក Waeng ដើម្បីឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ី។

ដោយសារស្ថានការណ៍ភាគខាងត្បូងប្រទេសថៃ កំពុងវិវត្តកាន់តែធ្ងន់ធ្ងរ មេភូមិភាគ១ ក៏បានបញ្ជូនទាហាន៨០០នាក់ ទៅជួយពង្រឹងសន្តិសុខនៅទីនោះដែរ ក្រោមផែនការឆ្នាំ២០២៦។
ទាហានទាំង៨០០នាក់ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ក្រោមការដឹកនាំរបស់កងទ័ពពិសេស Narathiwat។ ដូច្នេះបានន័យថា ទ័ពទាំង៨០០នាក់ នឹងត្រូវចូលរួមជាមួយទាហានភូមិភាគ៤ តទល់ជាមួយក្រុមប៉ះបោរផ្តាច់ខ្លួន ដែលកំពុងធ្វើសកម្មភាពរឹតតែខ្លាំងៗឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភូមិភាគ១ថៃ បញ្ជូនទ័ព ៨០០នាក់ ទៅភាគខាងត្បូង ដើម្បីតទល់ជាមួយក្រុមបះបោរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


