Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ABA គាំទ្រកម្មវិធីអប់រំកម្រិតបឋមសិក្សា របស់អង្គការមូលនិធិកុមារកម្ពុជា

បានផុស

នៅ

ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ការគាំទ្រនេះ មានគោលបំណងជួយទ្រទ្រង់ការអប់រំប្រកបដោយគុណភាពប្រសើរសម្រាប់កុមារក្រីក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងសងខាងបានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ នៅថ្ងៃទី04 ខែកញ្ញា ឆ្នាំ 2024 ក្រោមវត្តមានរបស់ លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា និង លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងរបស់គ្រឹះស្ថានទាំងពីរ។

កិច្ចព្រមព្រៀងនេះបានបង្ហាញពីគម្រោងរយៈពេល 3 ឆ្នាំ ដែល ABA នឹងផ្តល់ថវិកាចំនួន 20 000 ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដល់ កម្មវិធីអប់រំកម្រិតបឋមសិក្សា របស់អង្គការមូលនិធិកុមារកម្ពុជា។ ការរួមចំណែកនេះនឹងធានាផ្តល់នូវការអប់រំពេញលេញដល់សិស្សានុសិស្សជាច្រើនរូប។ រហូតមកដល់ពេលនេះ សិស្សានុសិស្សកម្រិតមូលដ្ឋាន ចំនួនប្រហែលជាង 740 នាក់ បានទទួលបានការអប់រំនៅសាលារៀន Satellite ចំនួន 6 របស់អង្គការមូលនិធិកុមារកម្ពុជា ។

បន្ថែមពីជំនួយថវិកា ABA ក៏បានបរិច្ចាគ ឈុតកុំព្យូទ័រលើតុ រ៉ោតទ័រ និងស្វ៊ីច សម្រាប់ថ្នាក់កុំព្យូទ័ររបស់សាលារៀនមួយរបស់អង្គការផងដែរ។ ការបរិច្ចាគនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយគាំទ្រសិស្សានុសិស្សទៅលើចំណេះដឹងផ្នែកឌីជីថល នៅក្នុងសង្គមដែលជំរុញដោយបច្ចេកវិទ្យា។

លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គមនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ មានកិត្តិយសដែលបានរួមចំណែក ដល់អង្គការមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់នូវការផ្លាស់ប្តូរដល់កុមារក្រីក្រជាថ្មីម្ដងទៀត។ នៅធនាគារ ABA យើងខ្ញុំជឿជាក់ថាការអប់រំគឺជាមូលដ្ឋានគ្រឹះនៃសង្គមមួយដែលមានវឌ្ឍនភាព និងសមភាព។ យើងខ្ញុំបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន ឱកាសល្អៗ និងការផ្លាស់ប្តូរក្នុងសង្គមយើង តាមរយៈការវិនិយោគលើអនាគតរបស់កុមារទាំងនេះ។”

កាលពីឆ្នាំ2023 ធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា ដើម្បីបង្កើត កម្មវិធីអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារខ្វះខាត តាមរយៈការផ្តល់ឱកាសហាត់ការ និងឱកាសការងារ អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្ត កិច្ចសហការ ផ្សព្វផ្សាយឆ្លងស្ថាប័ន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

ABA នៅតែបន្តពង្រឹងកុមារជំនាន់ក្រោយៗ ឲ្យមានអនាគតភ្លឺស្វាង ដើម្បីធានាថា កុមារគ្រប់រូបមានឱកាស​អភិវឌ្ឍ​សក្ដានុពល​របស់​ខ្លួន​បាន​ពេញលេញនិងបន្តបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរទៅ លើទំនួល ខុសត្រូវសង្គម និងការអភិវឌ្ឍសហគមន៍របស់ធនាគារ។

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ ធនាគារ ABA មាន 95 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,600 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 3.5 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

គេចោទថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ៖ លោក ប៉ែន បូណា សួរទៅវិញថា តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

ជីវិតកម្សាន្ដ៧ ម៉ោង មុន

អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្លៀតពេលដ៏មមាញឹកមុនកិច្ចប្រជុំកំពូលអាស៊ាន៖ តើនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវជជែកពិភាក្សាលើបញ្ហាអ្វីខ្លះ?

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម លោក សែម សុវណ្ណនីទទួលមរណភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តិយ ឆ្នាំ​២០២៤ ខេត្តក្រចេះ ដំណើរការ​ទៅដោយ​រលូន

Sokha Hotels

ព័ត៌មានពេញនិយម