សេចក្ដីជូនដំណឹង
វឌ្ឍនៈ ប្រ៊ូវើរី ប្រកាសចេញផលិតផលថ្មី ភេសជ្ជៈកីឡា វី-អាកទីវ លឿង រសជាតិក្រូចឆ្មា ជូរអែម ដើម្បីបំពេញជាតិទឹក និងអេឡិចត្រូលីត្របានល្អ និងផ្តល់ភាពស្រស់ស្រាយទ្វេដង!
ថ្មីៗនេះ វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលភេជ្ជៈ កីឡា រសជាតិថ្មី គឺភេសជ្ជៈ កីឡា វី អាកទីវ លឿង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលនិយមចូលចិត្តនិយមបំពេញជាតិទឹកឡើងវិញជាមួយនឹងរសជាតិអែម។ ភេសជ្ជៈ វី អាកទីវកីឡាលឿង រសជាតិក្រូចឆ្មា ជូរអែម ញុំាហើយស្រឡះបំពង់ក ជួយបំពេញជាតិនិងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញបានយ៉ាងឆាប់រហ័ស និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយូរជាងទឹកធម្មតាព្រមទាំងសម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់រាងកាយជាពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ហាត់ប្រាណ និងមម៉ាញឹកក្នុងការងារផ្សេងៗ។

យ៉ាងណាមិញក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា ដែលជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹកនិងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។
ការទទួលទានទឹក ធម្មតាតែម៉្យាងពិតជាមិនគ្រប់គ្រាន់ឡើយ ព្រោះទឹកមិនបានទៅបំពេញសារធាតុអុីយ៉ុងក្នុងខ្លួនដែលបាត់បងទៅ ហើយការទទួលទានទឹកច្រើនពេកនៅពេលបញ្ចេញ ពលកម្មដូចជាលេងកីឡា ឫហាត់ប្រាណ អាចបណ្តាលឲ្យឆ្អល់ពោះ និងក្រពះផងដែរ។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹក គ្រប់គ្រាន់ ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយមិនអាចផ្តោតអាម្មណ៍ និងបំពេញ ភារកិច្ច ផ្សេងៗបានល្អនោះឡើយ។
អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីមានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើ ដូច្នេះយើង នៅតែបន្តបង្កើតផលិតផលដែលល្អ មានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។»

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


