ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់
តាមការចេញផ្សាយរបស់សារពត៌មាន CGTN កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៤, ព្យុះភ្លៀងនៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន បានបណ្តាលឲ្យអ្នកស្រុកចំនួន ៨១១ ០០០ រងផលប៉ះពាល់ និងបង្ខំឱ្យជម្លៀសមនុស្សចំនួន ១៩៥ ០០០នាក់។

នាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តបានឲ្យដឹងថា ព្យុះភ្លៀងបានបង្កការបំផ្លិចបំផ្លាញក្នុងស្រុកចំនួន ៣៥ ក្នុងទីក្រុងចំនួន ៦ ខណៈកម្រិតទឹកទន្លេ Yangtze ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន បានឡើងលើសសញ្ញាព្រមានដល់ ២០ ម៉ែត្រទៅហើយ ហើយនៅតែបន្តកើនឡើងទៀត។
មិនត្រឹមប៉ុណ្ណឹង ភ្លៀងធ្លាក់ខ្លាំងក៏រុញកម្ពស់ទឹក ឲ្យឡើងលើសពីកម្រិតប្រកាសអាសន្ននៅក្នុងទន្លេចំនួន ១៩ ផ្សេងទៀតក្នុងខេត្តនេះផងដែរ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារពាសពេញខេត្តនេះតាំងពីថ្ងៃអាទិត្យមក ដោយមានស្ថានីយ៍ចំនួន ២៥៨ បានទទួលទឹកភ្លៀងលើសពី១០០ មិល្លីម៉ែត្រ។ ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះព្យុះភ្លៀង និងទឹកជំនន់ អាជ្ញាធរនៅក្នុងទីក្រុងចំនួនប្រាំបីក្នុងទីក្រុង Anhui រួមទាំងទីក្រុងចំនួន ៥នៅតាមដងទន្លេ Yangtze ផងដែរ បានបញ្ជូនកម្លាំងសរុប២៦ ០០០នាក់ទៅល្បាតនិងជម្លៀសប្រជាជនចេញ។

លើសពីនេះរដ្ឋាភិបាលក៏បានបង្កើនកម្រិតឆ្លើយតបគ្រោះទឹកជំនន់ដល់កម្រិតទី ៣នៅក្នុងខេត្ត Anhui, Jiangxi, Hubei និង Hunan ផងដែរ ហើយថែមបញ្ជូនក្រុមការងារជាបន្ទាន់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងទឹកជំនន់ទៀតផង។
ស្របពេលជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្របានប្រកាសថា រដ្ឋាភិបាលបានត្រៀមថវិកាចំនួន៤៥លានយ័ន (ប្រហែល ៦.៣១ លានដុល្លារអាមេរិក) ដើម្បីស្តារផ្លូវថ្នល់ដែលត្រូវបានបំផ្លាញដោយទឹកជំនន់នៅ Anhui, Hubei, Chongqing និង Heilongjiang ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


