ប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានចូលរួមក្នុងពិធីបើសន្និសីទប្រធានសភា នៃអន្តរសភានៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល។
កិច្ចសហការជាមួយគ្នាលើការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរដ្ឋសភាកម្ពុជាជាមួយសកលវិទ្យាល័យហាន់យ៉ាងសាយប៊ី ធ្វើឡើងក្នុងពេលប្រធានសភាកម្ពុជា សម្ដេច ឃួន សុដារី ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
តុលាការសាលាដំបូងខេត្តសៀមរាបបានបកស្រាយលើករណីអ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារបណ្ដឹងរបស់កូនបំណុលឈ្មោះ សម្បត្តិ កុសល និងរាំង ភិរម្យ ថាដោយសារអ្នកស្រីមិនបានស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីទាមទារបំណុលរបស់ខ្លួន។
លោក ខ្វៃ អាទិត្យា បានព្រមានដល់អង្គការថែរក្សាបរិស្ថាន និងកសិកម្ម ដែលតែងតែផ្ដល់បណ្ណមេត្រីបរិស្ថានជូនអ្នកធ្វើការងារទាក់ទងនឹងបរិស្ថាន។ លោកបញ្ជាក់ថាមានតែក្រសួងបរិស្ថានមួយបណ្ណោះដែលមានសិទ្ធិផ្ដល់បណ្ណសរសើរនេះ។
លោកកិត្តិសេដ្ឋបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់មន្ត្រីដែលបានចូលនិវត្តន៍ទាំងអស់ ដែលធ្លាប់បានខិតខំបំពេញការងារកាលពីកន្លងមក និងសូមឱ្យពួកគេចងចាំនូវអនុស្សាវរីយ៍ការងារដែលល្អៗធ្វើជាក្ដីសុខផ្លូវចិត្តបន្ទាប់ពីចំណាយពេលដើម្បីជាតិមាតុភូមិអស់ជាច្រើនឆ្នាំមក។
វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ខេត្តភាគឦសាន្តទាំង៤របស់កម្ពុជាកុំឱ្យមានឱ្យសោះនូវបទល្មើសបច្ចេកវិទ្យា ដើម្បីធានានូវសន្ដិសុខ និងផលប្រយោជន៍យូរអង្វែង។