ព័ត៌មានជាតិ
អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានព្រមានដល់អង្គការថែរក្សាបរិស្ថាន និងកសិកម្ម ដែលតែងតែផ្ដល់បណ្ណមេត្រីបរិស្ថានជូនអ្នកធ្វើការងារទាក់ទងនឹងបរិស្ថាន។ លោក ខ្វៃ អាទិត្យា បញ្ជាក់ថាមានតែក្រសួងបរិស្ថានមួយបណ្ណោះដែលមានសិទ្ធិផ្ដល់បណ្ណសរសើរនេះ។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននេះគឺបន្ទាប់ពីអង្គការថែរក្សាបរិស្ថាន និងកសិកម្មបានផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថានជាបន្តបន្ទាប់ដល់ក្រុមហ៊ុន និងមនុស្សមួយចំនួនកាលពីកន្លងទៅ។
លោក ខ្វៃ អាទិត្យា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះបានព្រមានថាក្រសួងនឹងចាត់វិធានការច្បាប់ប្រសិនជាអង្គការខាងលើនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។ លោកបានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈ ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរដល់អង្គការថែរក្សាបរិស្ថាន និងកសិកម្ម ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការផ្ដល់បណ្ណសរសើរមេត្រីភាពបរិស្ថានជៀសវាងធ្វើឱ្យមានការភ័ន្តច្រលំដល់សាធារណជនពីស្ដង់ដារ និងការវាយតម្លៃគុណសម្បត្តិដែលក្រសួងកំពុងដំណើរការអនុវត្ត។
បុគ្គលិកផ្នែករដ្ឋបាលនៃអង្គការថែរក្សាបរិស្ថាន និងកសិកម្ម លោក ជា សក្ខរា បានប្រាប់កម្ពុជាថ្មីថាអង្គការលោកបានទទួលលិខិតពីក្រសួងនិងបានបញ្ជូនទៅឱ្យប្រធានអង្គការរួចហើយ។ លោកបញ្ជាក់ថាអង្គការលោកមិនបានចែកបណ្ណសរសើរមេត្រីភាពបរិស្ថានទៀតនោះទេតាំងពីខែមីនាមក។
លោកថា៖ «យើងបានធ្វើលិខិតសរសើរតាំងពីខែ៣មកហើយមកដល់ឥឡូវយើងអត់មានធ្វើអីថ្មីទេ ហើយក៏ទើបតែទទួលលិខិតពីក្រសួងបរិស្ថានពីសប្ដាហ៍មុន អ៊ីចឹងខ្ញុំបានដាក់ជូនថ្នាក់លើគាត់មើលហើយ»។

មាត្រា ៧៤៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ បានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


