សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោកដែលក្នុងពេលដែលប្រទេសប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀត ហើយមានតែ«ថៃ»ទេដែលអាចធ្វើរឿងបែបនេះបាន។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចទទួលយក និងអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ ថ្ងៃទី១១ ខែកក្កដា ខាងមុខ។
នាពេលខាងមុខអគ្គលេខាធិកាដ្ឋានរដ្ឋសភានឹងរៀបចំឱ្យមានការបណ្ដុះបណ្ដាលមន្ត្រីក្នុងការប្រើប្រាស់ AI ដើម្បីធ្វើកំណត់ហេតុនៃកិច្ចប្រជុំនានានៅសភា ដែលនឹងជំរុញប្រសិទ្ធភាពការងារនៅសភាជាតិកាន់តែប្រសើរជាងមុន។
អ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការពង្រឹងនូវវត្តមានមន្ត្រី សភានឹងតម្រូវឱ្យមន្ត្រីរៀបចំធ្វើជារបាយការណ៍ការងាររបស់ខ្លួនបន្ថែមទៀតផងដែរ
សម្ដេចចង់ឃើញប្រទេសម្ចាស់បំណុលផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែកផងដែរ។
បើតាមរដ្ឋសភាការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។
លោក ឃួង ស្រេង បានលើកឡើងថា សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដែលត្រូវការមើលថែទាំឱ្យបានល្អដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។