បណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានចេញសារឆ្លើយតបនឹងព័ត៌មានមួយដែលបានក្លែងប្រឌិតពីការសម្រួលការបើកព្រំដែនរវាងកម្ពុជា-ថៃ។ បើតាមការបញ្ជាក់គឺរដ្ឋាភិបាលនឹងមិនបើកព្រំដែនជាមួយថៃនោះទេ ដរាបណាថៃនៅតែមិនបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនានោះ។
កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចសភាធិបតី ឃួន សុដារី បានស្នើដល់សាធារណរដ្ឋកូរ៉េឱ្យបង្កើននូវកូតាដល់ពលករខ្មែរបានទៅធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត ស្របពេលដែលទំនាក់ទំនងប្រទេសទាំងពីរកាន់តែត្រូវបានតំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ»។
ឯកអគ្គរដ្ឋទូតបារាំងបានជម្រាបប្រាប់ប្រធានសភាកម្ពុជាថា នៅឆ្នាំ២០២៦ខាងមុខនាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំងនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមជាផ្នែកមួយនៃកិច្ចសហការ និងពង្រឹងទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ។
នាវាចម្បាំងបារាំងក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមកម្ពុជានាឆ្នាំ២០២៦ខាងមុខដើម្បីបង្កើនទំនាក់ទំនងលើវិស័យយោធា ហើយប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាឯកសារដែលត្រូវបោះត្រាបញ្ជូននោះធ្វើឡើងនៅម៉ោងប្រមាណ១១កន្លះយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្លែងក្នុងជំនួបនៅវិមានសភាកម្ពុជា លោកស្រី អាស៊ីទី រ៉ូសាយ បានជម្រាបសម្ដេចប្រធានសភាកម្ពុជាថា អាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយលោក ចែម វីឌ្យ៉ា ដែលមកពីកម្ពុជា។