ការលើកឡើងរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ គឺបន្ទាប់ពីសម្ដេចប្រធានសភា ឃួន សុដារី បានជម្រាបពីស្ថានការណ៍របស់កម្ពុជា សេដ្ឋកិច្ច និងជាពិសេសពីបញ្ហាព្រំដែនរបស់កម្ពុជាដែលទទួលរងពីការបង្ករឿងពីថៃមួយរយៈចុងក្រោយនេះ។
អ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាការបន្តប្រើនយោបាយការទូតដើម្បីជម្រាបពីការបង្ករឿងរបស់ថៃនេះ ជាការឆ្លើយតបនឹងការលាបព័ណ៌របស់ថៃលើកម្ពុជា ដែលថៃជាអ្នកបង្ករឿងហើយបែរជាតាំងខ្លួនជាជនរងគ្រោះទៅវិញនោះ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិរួមជាគ្នាចលនាជាតិតែមួយ ប្រុងប្រយ័ត្នជាប់ជានិច្ចត្រៀមខ្លួនទប់ទល់ប្រឆាំងឧបាយកលរបស់ថៃ ដែលចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្ដេចថាដរាបណាព្រំដែនជាមួយថៃនៅតែមិនទាន់បោះចប់លទ្ធភាពនៃសង្គ្រាមនៅតែមានកម្រិតខ្ពស់។
ដំណើរទស្សនកិច្ចរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីតនៅពេលនេះគឺ៦ខែបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតកាលពីដើមខែធ្នូ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lawrence Wong នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២ ខែកក្កដា ខាងមុខ ស្របពេលនឹងការប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា សិង្ហបុរី។
សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអំពាវនាវពលរដ្ឋរួមសាមគ្គីជាមួយរដ្ឋាភិបាលគាំទ្រកម្លាំងប្រដាប់អាវុធការពារទឹកដីពីការឈ្លានពានរបស់ថៃ ក្នុងពិធីខួបកំណើតបក្សប្រជាជនដែលរៀបចំនៅទីស្នាក់ការគណបក្សដែលមានទីតាំងចំពីមុខស្ថានទូតថៃប្រចាំកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាចាប់តាំងបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សបានដឹកនាំប្រទេសសម្រេចបានជោគជ័យដល់សព្វថ្ងៃ ឆ្លងការនូវរាល់ឧបសគ្គលំបាកជាច្រើន ដែលជាការសាកល្បងរួចហើយ។