រដ្ឋមន្ត្រីការងារលោក ហេង សួរ បានបញ្ជាក់ថាចាប់ពីឆ្នាំសិក្សា២០២៦-២០២៧តទៅក្រសួងការងារនិងសហការជាមួយក្រសួងអប់រំបញ្ចូលគន្លងវិជ្ជាជីវៈចូលទៅក្នុងសាលារៀនរបស់រដ្ឋដោយចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ។
លោក ហេង សួរ ឱ្យដឹងថាក្រសួងនឹងរៀបចំមេរៀនសម្រាប់បណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ ហើយជាពិសេសក៏គ្រោងនឹងបង្កើតរោងជាងបណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សដែលរៀននៅអនុវិទ្យាល័យនៅជិតតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មផងដែរ។
សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់សមាជិកបានជំរុញដល់បណ្ដាញស្ត្រីបន្តនូវវប្បធម៌សាមគ្គីគ្នាឱ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្រដើម្បីរក្សាជ័យជម្នះរបស់គណបក្សបន្តទៀត។
រមណីយដ្ឋានធម្មជាតិណាំងង៉ាម ស្ថិតក្នុងស្រុក វើនសៃ ក្នុងខេត្តរតនគិរី គឺជាអូរធម្មជាតិមួយដែលហូរកាលផ្ទាំងថ្មធំៗ និងអមដោយដើមឬស្សីសងខាងបានបង្កើតជាទស្សនីយភាពមួយល្អស្រស់ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់យុវជនក្នុងខេត្តរតនគិរីទៅលេងកម្សាន្តជាច្រើននាពេលនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីភាពជោគជ័យកាន់តែខ្លាំងនូវនយោបាយការទូតរបស់ខ្លួនបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីថៃ ដែលធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរួច។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានសម្រេចផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើង រាប់ទាំងព្រះសង្ឃ បុព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថាភាពជាមិត្តជិតខាងល្អជាមួយកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។