នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យកែសម្រួលអនុក្រឹត្យលក្ខខន្តិកៈរបស់សហគ្រាសសាធារណៈរបស់រដ្ឋដោយបើកផ្លូវឱ្យជនស៊ីវិលមកកាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនរបស់រដ្ឋបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមប្រឆាំងថាបើចង់ធ្វើនយោបាយឱ្យគេគោរពសូមធ្វើខ្លួនជាមនុស្សឱ្យគេគោរពជាមុនសិន។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាគ្មានអ្វីល្អឥតខ្ចោះនោះទេតែរដ្ឋាភិបាលក៏ព្យាយាមដោះស្រាយជាបណ្ដើរៗហើយដែរ។ សម្ដេចយល់ថាពលរដ្ឋគួរមើលពីភាពវិជ្ជមានក្នុងសង្គមឱ្យបានច្រើនដើម្បីជំរុញការចូលរួមលើសកម្មភាពវិជ្ជមានលើកស្ទួយប្រទេស។
ប្រទេសចិននិងកម្ពុជាកំពុងពន្លឿនការចរចាដើម្បីឱ្យសម្រេចបានការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគី ស្ដីពីជំនួយផ្នែកច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រទេសកម្ពុជា និងចិន ឯកភាពរួមគ្នាប្រឆាំងចំពោះពាណិជ្ជកម្មគាំពារនិយម ដោយប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកយន្តការអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
ប្រទេសកម្ពុជា និងចិន ឯកភាពក្នុងការពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ព្រះករុណា សម្ដេចព្រះមរមនាថ នរោត្តម សីហមុនី មានព្រះរាជសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិននឹងនៅតែបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍ ក៏ដូចជាការចែករម្លែកបទពិសោធន៍ល្អៗ ព្រមទាំងចំណេះដឹង និងផ្ទេរច្ចេកវិទ្យាថ្មីៗដល់កម្ពុជាថែមទៀត។