អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថាពេលនេះសមត្ថកិច្ចកំពុងចាត់វិធានការជំនាញ ស្រាវជ្រាវរកអ្នកដែលចែកចាយក្រដាសប្រាក់ដែលមានសរសេរសារឱ្យពលរដ្ឋប្រឆាំងរដ្ឋហើយ និងសំណូមពរដល់ពលរដ្ឋចូលរួមរាយការណ៍ពេលឃើញមានការចែកចាយនេះផងដែរ។
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានឱ្យដឹងថាក្នុងរយៈពេល២០ខែមកនេះបន្ទាប់ពីសភាធ្វើកំណែទម្រង់ និងលើកម្ពស់អភិបាលកិច្ចល្អមានមន្ត្រីជាង១០០នាក់ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌការងារ ដាក់ឱ្យចូលនិវត្តន៍ ឬស្នើលាឈប់ដោយខ្លួនឯង។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការយកមន្ត្រីមកហែហមច្រើនពេលទៅប្រជុំវាបង្ហាញពីកម្សោយរបស់ខ្លួន ខណៈសម្ដេចឃើញថាប្រធានគណៈកម្មការរដ្ឋសភាមួយចំនួនពេលចេញទៅប្រជុំក្រៅប្រទេសម្ដងៗមានមន្ត្រីហែមហមជាច្រើន។
ក្រសួងកសិកម្មកម្ពុជា និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិបានរៀបចំទិវាភពផែនដី ដែលរៀបចំពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ប្រធានបទនៃការរៀបចំឆ្នាំនេះស្ដីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព»។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។
កម្មវិធីប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅកម្ពុជា។
លោក ហេង សួរ បានបញ្ជាទៅអគ្គនាយកបណ្ដុះបណ្ដាលបច្ចេកទេស សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារជ្រើសរើសគ្រូបង្គោលបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់ទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងប្រទេស។