ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah បានហក់មកឈរលើគេជាមួយខ្សែប្រយុទ្ធ ភ្នំពេញក្រោន កីឡាករ Moses Dyer ជាបេក្ខភាពប្រជែងស្បែកជើងមាសក្នុងពាន AFC Challenge League រដូវកាល ២០២៥-២០២៦ នេះ។
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានលើកឡើងពី «សមាសភាពកីឡាករ» ជាភាពខុសប្លែកគ្នាធំ ១ រវាងការជួប ភ្នំពេញក្រោន ក្នុងពានផ្សេងៗក្នុងស្រុក និងពានអន្តរជាតិ AFC Challenge League។
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) បានបញ្ចប់ជើងទី ១ នៃវគ្គ ៨ ក្រុមចុងក្រោយជាស្ថាពរហើយ ក្នុងនោះលទ្ធផលគ្រប់គូទាំងអស់សុទ្ធតែតឹងតែង ដែលតម្រូវឱ្យអ៊ុតមើលដល់ជើងទី ២ ទើបដឹងពីក្រុមណាខ្លះ នឹងទទួលបានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រូបង្វឹកក្រុមបាល់ទាត់ ភ្នំពេញក្រោន លោក Oleg Starynskyi ទទូចឱ្យលីគកំពូលកម្ពុជា (Cambodian Premier League) កែច្បាប់កំណត់កូតាកីឡាករបរទេសដូចបច្ចុប្បន្ននេះចេញ បើមិនអ៉ីចឹងទេក្រុមតំណាង កម្ពុជា នឹងមិនអាចប្រជែងពាន AFC Champions League Two ជាមួយក្រុមខ្លាំងៗក្នុងតំបន់ អាស៊ី នៅរដូវកាលក្រោយបានទេ។
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah បានសារភាពត្រង់ៗ ដោយមិនមានក្តីព្រួយបារម្ភជាមួយកីឡាករថ្មីទាំង ៣ នាក់របស់ក្រុម ភ្នំពេញក្រោន សម្រាប់ជំនួបជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League នៅថ្ងៃ ព្រហស្បតិ៍ ទី ៥ ស្អែកនេះឡើយ ទោះមិនទាន់បានលេងទល់មុខគ្នាសូម្បីម្តងក៏ដោយ។
ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ ភ្នំពេញក្រោន កីឡាករ Moses Dyer និងខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង Kwame Peprah កំពុងឈរជាបេក្ខភាពកីឡាករមកពីលីគកំពូល កម្ពុជា ប្រជែងស្បែកជើងមាសក្នុងពាន AFC Challneg League។
នៅថ្ងៃ ពុធ ទី ០៣ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូទៀត ត្រូវជួបគ្នាជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។