ពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ បានរកឃើញគូត្រូវជួបគ្នាវគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈគូដែលចាប់អារម្មណ៍បំផុត គឺក្រុមយក្ស អេស្ប៉ាញ Real Madrid ត្រូវជួបក្រុមយក្ស អង់គ្លេស Manchester City។
ក្រុមបាល់ទាត់ ភ្នំពេញក្រោន មានកីឡាករ ៤ នាក់ ខណៈ ព្រះខ័នរាជស្វាយរៀង មានកីឡាករ ២ នាក់ កំពុងកាន់កំណត់ត្រាជាកីឡាករលេងមិនដែលបាត់មុខសោះ ពោលសូម្បីមួយនាទីក្នុងពានរង្វាន់ក្លិប អាស៊ី កម្រិតទី ៣ AFC Challenge League នៅរដូវកាល ២០២៥-២០២៦ នេះ។
រឿងរ៉ាវរវាងគ្រួសារលោកគ្រូ អេ ភូថង និងប្រធានសហព័ន្ធប្រដាល់គុនខ្មែរលោកខូវ ឆាយ កាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីលោកខូវ ឆាយ បានបកស្រាយមូលហេតុនៃការដាក់ពិន័យកីឡាករម៉ឺន មេឃា និង អេ អាំម៉ារីនភូថង មិនឱ្យឡើងសង្វៀន ៦ ខែ ហើយក្នុងពេលជាមួយគ្នានេះ លោកបានរំលេចនូវឃ្លាមួយ «គ្រួសារលោកគ្រូ អេ ភូថង ក្រៅពីប្រដាល់អាចធ្វើអ្វីបាន»។
ពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នេះនឹងកក្រើកខ្លាំងនៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយក្រុមខ្លាំងៗកំពុងមានភាគរយជួបគ្នានៅវគ្គនេះ។
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានបញ្ចប់វគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈក្រុមត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ សុទ្ធតែជាក្រុមខ្លាំងៗ។
ក្លិបអ្នកមានបុណ្យ FC Barcelona បានជ្រើសរើសខ្សែប្រយុទ្ធ Julian Alvarez ជាគោលដៅអាទិភាពចម្បង ដើម្បីជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ប៉ុន្តែបច្ចុប្បន្នកំពុងជាប់គាំង បន្ទាប់ពីលេចឮក្លិប Atletico Madrid បានកំណត់តម្លៃលក់កីឡាកររូបនេះរហូតដល់ទៅ ២៣៦ លានដុល្លារអាមេរិក។
សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ក្លិបក្នុងទ្វីបអាស៊ី សម្រាប់ពាក់កណ្តាលរដូវកាល ២០២៥-២០២៦ ខណៈ កម្ពុជា បានធ្លាក់មួយចំណាត់ថ្នាក់ ដោយមកឈរនៅលេខរៀងទី ១១ ក្នុងតំបន់អាស៊ីខាងកើត។