កីឡា
ឃីម បូរ៉ា, ធន់ ចេស្តា និង រិទ្ធី គីងកុង និងគូអន្តរជាតិ ២គូទៀត នឹងធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅក្នុងសប្តាហ៍នេះ! តើនរណាជាជើងខ្លាំងនៅលើសង្វៀនមួយនេះ!
លើកនេះលេងឈុតធំហើយសង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER ដឹងតែកក្រើកជាមួយការប្រកួតប្រដាល់គូអន្តរជាតិ និងគូគុនខ្មែរនៅក្នុងសប្តាហ៍នេះទស្សនាហើយដឹងតែជក់ចិត្តតែម្តងសម្រាប់អ្នកគាំទ្រគុនខ្មែរ។ ជាងនេះទៅទៀតប្រកួតចាញ់នៅលើទឹកដីឡាវ ឥឡូវនេះ រិទ្ធី គីងកុង នឹងធ្វើការសងសឹកជាមួយ បួខាវ ណាហ្គាយីម ក្នុងនោះក៏មានគូអន្តរជាតិ ៤គូទៀតត្រៀមជួបគ្នានៅលើសង្វៀន គ្រុឌគុនខ្មែរ នេះផងដែរ។

អ្វីដែលអ្នកគាំទ្រចង់ដឹងចង់ឃើញនោះគឺខ្លាចាស់កណ្តាប់ដៃធ្ងន់ ឃីម បូរ៉ា ក៏ត្រូវជួបជើងខ្លាំងដែលជាកីឡាករមួយពិបាកក្នុងការផ្តួលហើយក៏ជាម្ចាស់ខ្សែក្រវាត់ជាច្រើននៅអាហ្វ្រីក! បន្ថែមពីកីឡាករ ឃីម បូរ៉ា យើងក៏នៅមានចចកលាក់មុខ ធន់ ចេស្តា ក៏ត្រៀមរួចរាល់ផងដែលនៅក្នុងការប្រកួត សង្វៀនគ្រុឌគុនខ្មែរ KRUD KUN KHMER នៅក្នុងសប្តាហ៍នេះ។

១.កីឡាករ ធន់ ចេស្តា ត្រូវជួបកីឡាករតោព្រៃមកពីសេនីហ្កាល់ អឹបាង ហែនអេរីក
២.កីឡាករ ឃីម បូរ៉ា ត្រូវប៉ះជើងខ្លាំងមកពីអាហ្វ្រីក បេណាទី យ៉ាមីឡេ
៣.កីឡាករថ្នាលគុនខ្មែរ រិទ្ធី គីងកុង ត្រូវជួបដើម្បីសងសឹកជាមួយកីឡាករឡាវ បួខាវ ណាហ្គាយីម
៤.កីឡាករ ពុក ចាន់ណា ត្រូវជួបកីឡាករអ៊ីរ៉ង់ អាឡាំង អេប្រាហ៊ីមី
៥.កីឡាការិនី ណើន ស្រីណា ត្រូវជួបកីឡាការិនីអាមេរិក អាម៉ានដា ម៉ែលហ្ស៊ី
៦.កីឡាករថ្នាលគុនខ្មែរ ពេជ្រ បញ្ញា ត្រូវជួបកីឡាថ្នាលគុនខ្មែរ ធន់ កំសត់
៧.កីឡាករថ្នាលគុនខ្មែរ ធន់ មានជ័យ ត្រូវជួបកីឡាថ្នាលគុនខ្មែរ សុខជា វីរៈ

សូមចូលរួមទស្សនាដោយសេរី! ជួបគ្នានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាច ទីតាំងប្រកួត: បរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ (VATTANAC INDUSTRIAL PARK 1) ឃ្លាំង E តានបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា, ផេកផ្លូវការ KRID ENERGY, VBL SPORTS និង TVK SPORTS៕
គាំទ្រគុនខ្មែរជាមួយ គ្រុឌ!
គ្រុឌ នាំគុនខ្មែរល្បីលើ់ឆាកអន្តរជាតិ!




កម្មវិធីប្រកួត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


