កីឡា
កីឡាករគុនខ្មែរ ឡៅ ចិត្រា សប្ដាហ៍នេះមកលេងសង្វៀនបាយ័ន ប៉ះជើងខ្លាំងអ៊ីរ៉ង់
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា សប្ដាហ៍នេះនឹងមកលេងសង្វៀនបាយ័នហើយដោយត្រូវប៉ះជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់ ឈ្មោះ Milad Mavout នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៥កន្លះតទៅ។

កម្មវិធីប្រកួតរបស់ ចិត្រា
ឡៅ ចិត្រា បើទោះជារយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះហាក់ធ្លាក់សមត្ថភាពខ្លាំងមានចាញ់ពិន្ទុ ចាញ់សន្លប់ និងស្មើយ៉ាងណាក្ដី ប៉ុន្តែអ្នកដែលស្រឡាញ់គាំទ្រពីមុននៅតែតាមដានចំពោះការប្រកួតរបស់គេ។
ដោយសារតែការឡើងទម្ងន់ខ្លាំង និងបញ្ហាសុខភាពផងនោះទើបធ្វើឲ្យអ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះត្រូវប្រកួតលើប្រភេទទម្ងន់ធ្ងន់ ខណៈរាងកាយ និងការចេញអាវុធយឺតជាងមុនខុសឆ្ងាយពីរាល់ដង។

កីឡាករ ឡៅ ចិត្រា
រង់ចាំមើលការប្រកួតនៅសប្ដាហ៍នេះរូបគេអាចស្ដាកេរ្ត៍ឈ្មោះបានវិញទេក្នុងជំនួបមិត្តភាពអន្តរជាតិកម្មវិធី អ្នកចម្បាំងកម្លាំងកម្ពុជា។ ការប្រកួតនេះធ្វើឡើងនៅសង្វៀនបាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង ៥កន្លះតទៅ។ ចូលរួមទស្សនាដោយសេរីដើម្បីលើកទឹកចិត្តកីឡាករដែលនឹងត្រូវប្រកួតជូនប្រិយមិត្តកម្សាន្តសប្បាយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


