វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួងរំលឹកគុណអង្គរ និងសុំពរជ័យពីបុព្វបុរស
អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ក្នុងឱកាសបុណ្យរំលឹកគុណអង្គរ លើកទី៥ អរគុណដល់បុព្វបុរស និងសុំក្ដីសុខចម្រើន សន្ដិភាពដល់មាតុភូមិ។

ពិធីនេះធ្វើឡើងនៅនៅស្ពានហាលប្រាសាទអង្គរវត្តព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីរំលឹកដល់គុណបុព្វបុរសខ្មែរដែលជាអ្នកកសាងអង្គរ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាពដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរ វិរៈ កងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលីក្នុងបុព្វេហេតុការពារទឹកដី និងជាតិមាតុភូមិ។
ក្រៅ តែពិធីបួងសួងដែលមាន ព្រះសង្ឃនៃព្រះពុទ្ធសាសនាជាច្រើនអង្គនិមន្តស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធបុព្វបុរស វិរៈជនការពារជាតិរួចមក រដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណា និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញទៅអុជធូបបួងសួងនៅតាមទីសក្តិសិទ្ធិ ជាច្រើនកន្លែងក្នុងបរិវេណប្រាសាទអង្គរវត្តផងដែរ។

គួរឱ្យដឹងផងដែរថា បុណ្យរំលឹកគុណ«អង្គរ»លើកទី៥ នឹងត្រូវរៀបចំរយៈពេល៣ថ្ងៃនៅរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូនេះ ដោយមានពិធីបុណ្យសាសនា កម្មវិធីប្រពៃណី និងកម្មវិធីសមាធិផ្សេងៗអមមកជាមួយ។
ហើយពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។
ការប្រារព្ធពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


