Connect with us

វប្បធម៌ ជំនឿ

មនុស្សឆ្នាំច​កើតឆ្នាំ១៩៨២ ក្នុងក្បួនចិន ទុកថាជា «ឆ្កែទឹក»នឹង​មានជោគជតា​ដូច្នេះថា….

បានផុស

នៅ

ជោគវាសនា មនុស្ស​ឆ្នាំចដែលកើតនៅឆ្នាំ១៩៨២(ឆ្កែទឹក)នៅឆ្នាំ ២០២១ មាន​កុសលច្រើនជាងឆ្នាំនេះទៅទៀតទោះបីជាពួកគេអាចប្រឈមមុខនឹងបញ្ហានាក៏ដោយក៏នឹងទំនួលខុសត្រូវបានល្អដោយវាងវៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកប្បកិរិយាសុទិដ្ឋិនិយមរបស់ពួកគេតែងតែ​រួមចំណែកដល់សមិទ្ធិផលជិវិត របស់ពួកគេលើអាជីពនិងទ្រព្យសម្បត្តិនៅឆ្នាំ២០២១​នេះរហូត​ដល់ឆ្នាំ​២០២៨ទើបមាន​គ្រោះធំ​មួយ។
សំណាងឆ្កែទឹកនៅឆ្នាំ ២០២១ផ្នែកអាជីព
ការទំនាក់ទំនងនឹង​ធំឡើង ស្គាល់មនុស្ស​ច្រើនឡើងៗ ប្រកបដោយប្រសិទ្ធភាពនិងការកែលម្អខ្លួនឯងប្រកបដោយវិជ្ជាជីវៈទៅកាន់លំដាប់មួយទៀតបានសម្រេច។ យោងទៅតាមការទស្សន៍ទាយជោគវាសនាការងារសង្គម​របស់មនុស្ស​ឆ្នាំឆ្កែទឹកចិន គឺនៅឆ្នាំ ២០២១ ជោគជ័យនៅកន្លែងធ្វើការរកស៊ី គឺភាគច្រើនដោយសារតែការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃល្អៗ​។ ដោយសារពួកគេអាចទទួលបានគំនិតថ្មីនិងការបោះដៃជួយ ក៏បង្កើនល្បឿននៃការបញ្ចប់ផែនការ។ អ្វីដែលពិសេសជាងនេះទៀតនោះគឺសត្វឆ្កែទឹក​ក្នុងក្បួនចិនកម្រមានអារម្មណ៍ក្រអឺតក្រទមណាស់ ប៉ុន្តែស្វែងរកគ្រប់ឱកាសដើម្បីបង្កើនសមត្ថភាពជំនាញរបស់ពួកគេជានិច្ច។

កុំឆ្ងល់ថាហេតុអ្វី​ពួកគេកាន់តែចាស់ឡើង នឹងទទួលបានការតម្លើងឋានៈឬឱ្យតម្លៃសង្គម​ធំឡើងនោះ ព្រោះពួកគេ​បានដំឡើងខ្លួនជាមួយចំណេះដឹងមិនឈប់ឈរ គ្មាន​អ្វីរារាំងពួកគេបានទេ។


ប្រាក់ចំណេញជាក់លាក់ប្រាក់ចំណូលមានស្ថេរភាពទ្រព្យសម្បត្តិរបស់ពួកគេគឺល្អណាស់នៅក្នុងឆ្នាំ ២០២១ ដោយឆ្កែទឹកភេទប្រុសអាចបានសាច់ញាតិជូនរង្វាន់ធំ ចំណែក​ភេទស្រីមាន​ចំណូលដោយបាតដៃខ្លួនឯង។ មនុស្សកើតឆ្នាំ១៩៨២ តែងតែឺខិតខំធ្វើការនឹង​អាចសន្សំប្រាក់បានដោយសារការភាបពជាសហគ្រិនក្នុងខ្លួនពួកគេ​ជាកេរ៍តំណែលនៃជតារាសី សញ្ញាឆ្កែទឹក​នៃឆ្នាំចិន បើ​នឹងបើកអាជីវកម្មណាក្តីរមែងតែង​រកប្រាក់ចំណេញនៅឆ្នាំនេះ កុំឱ្យឱកាស​រំលងទៅ។

គេធ្លាប់ក្ស័យធនឬឆ្លងកាត់ការក្លែងបន្លំហិរញ្ញវត្ថុកាលពីវ័យម្ភៃក្រាស់ និងជួបម្តងទៀតនៃវ័យហាសិនឡើង។ គួរ​យកមនុស្ស​ឆ្នាំ ចដូចឬ រកា ជាគូជីវិត យកមនុស្ស​ឆ្នាំម្សាញ់និងមមែ មកបម្រើ យកមនុស្ស​ឆ្នាំថោះនិងខ្លា រកស៊ីជាមួយ។

អាចវិនិយោគក្នុងឧស្សាហកម្មដែលមានសក្តានុពលត្រូវជោគខ្លួន​ដូចជា ភោជនីយដ្ឋាន ហាងសម្រស់ ដីធ្លី និងផ្នែក​ទំនាក់ទំនង (Media )ដែល​អាចនឹងមានប្រាក់ចំណូលទ្វេដងនៅចុងឆ្នាំ ២០២១និងពេញឆ្នាំ២០២២​ដល់២០២៤​។ ទោះយ៉ាងណាវាគួរអោយកត់សំគាល់ថា ឆ្កែទឹកជា​ស្ត្រីគួរតែបង្កើតផែនការប្រើប្រាស់ដោយប្រុងប្រយ័ត្នរវាងការរអ៊ូនិយាយដើមអ្នកដទៃ នាំជម្លោះ ខាតលាភជ័យ​របស់ខ្លួន ។

ឆាកជីវិត

ត្បិតតែមនុស្ស​ឆ្នាំច កើតឆ្នាំ១៩៨២ មានសំណាងពេលចាស់ កាលណា​កាន់តែ​មានលុយពេញដៃ តែពួកគេ​កំណាញ់ណាស់​មិនងាយចាយវាយទេ។ ក្នុងកាលៈទេសៈណាក៏ដោយពួកគេមិនធ្លាប់ស្នាក់នៅរមនាសោយសុខឡើយ។ ពួកគេ​តែងសកម្មរហូតដល់យប់ជ្រៅឬធ្វើការថែមម៉ោង មនុស្សវ័យចំណាស់គួរតែបង្កើនការយល់ដឹងដើម្បីការពារប្រឆាំងនឹងបញ្ហា​សុខភាពដែលកើតញាំញីមិនស្វាង​ក្នុងជតារាសីរបស់ខ្លួន។

ឆ្កែទឹក តែង​មានសមានចិត្តល្អចំពោះគ្រួសារនិងមិត្តភក្តិ នឹងខិតខំយ៉ាងខ្លាំងដើម្បីទទួលបានមិត្តភាព។ ពួកគេ​ជាមនុស្ស​មានចិត្ត​ស្មោះត្រង់ដែលនឹងធ្វើអ្វីៗសម្រាប់មិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេ ស្អប់អំពើអយុត្តិធម៌ឬ ពួកគេ​ទៀង​ត្រង់ហើយតែងតែរឹងចចេសនៅពេលខ្លះប៉ុន្តែតែងតែត្រៀមខ្លួនស្តាប់ទស្សនៈរបស់អ្នកដទៃហើយនឹងព្យាយាមឱ្យបានត្រឹមត្រូវតាមដែលពួកគេអាចធ្វើបាន។

សកម្មភាពសង្គម

ជាទូទៅពួកគេមិនចូលចិត្ដចូលរួមកម្មវិធីធំ ៗ ក្នុងសង្គមទេ តែចូលចិត្តញ៉ាំអាហារជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ។ ពួកគេគឺជាអ្នកនិយាយដ៏អស្ចារ្យហើយអាចធ្វើការសន្ទនាជាមួយភាពងាយស្រួលបំផុត។ តែឆ្កែទឹកក៏អាចរក្សាភាពស្ងប់ស្ងាត់យ៉ាងខ្លាំងនៅពេលមានវិបត្តិ មិនរអ៊ូ មិនបញ្ចេញកំហឹងទេ បើមាន​ក៏នឹងផ្ទុះឡើងនៅពេលខ្លី។ មនុស្សកើតឆ្នាំនេះ មានអគិតបន្តិច គឺស្រលាញ់ដល់ស្លាប់​ ស្អប់វិញមិនចង់ឃើញមុខ។ ត្បិតតែ​ពួកគេស្មោះត្រង់និងគួរឱ្យទុកចិត្តប៉ុន្តែពិបាកក្នុងការអភ័យទោសនិងភ្លេចប្រសិនបើពួកគេមានអារម្មណ៍ថាការទុកចិត្តរបស់ពួកគេត្រូវបានគេរំលោភបំពាន។

គូស្រករ

ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ​ហើយបើលោត្រូវបរាជ័យឈនាដល់ការ​លះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ៕

គ្រូ ឯម

ចុចអាន ៖ មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម