វប្បធម៌ ជំនឿ
កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ
ការតាំងលម្អរូបថត គំនូរ រុក្ខជាតិ និងវត្ថុនានានៅក្នុងគេហដ្ឋាន ក៏មានហុងស៊ុយរបស់វាដែរ បើពុំនោះទេម្ចាស់ផ្ទះមុខតែជួបសំណាងអាក្រក់ អាប់រាសី ឬរកស៊ីដាក់ចុះមិនដុះឡើងឡើយ។
ការតាំងលម្អរុក្ខជាតិប្រភេទបន្លា គួរតែចៀសវាង ព្រោះគេជឿថា វាមិនអាចនាំលាភទាល់តែសោះ។ ការដាក់ផើងផ្កាដំបងយក្ស ឬប្រទាលកន្ទុយក្រពើក្នុងបន្ទប់គេង ត្រូវបានគេមានជំនឿថាពោរពេញដោយរឿងអពមង្គល។ ចំណែកក្នុងផ្នែកវិទ្យាសាស្ត្រក៏បានពន្យល់ដែរថា រុក្ខជាតិទាំងនេះមិនផ្ដល់ផលល្អឡើយ សម្រាប់អ្នកប្រតិកម្មអាឡ័កស៊ី។

ផ្ទុយទៅវិញ បើយកផ្កាមានបន្លាឬប្រទាលស្រួចៗទាំងនោះដាក់តាមបង្អួចក្រៅផ្ទះ វាអាចស្រូបយកភាពអវិជ្ជមានដែលចូលតាមបង្អួចបាន។

ក្រៅពីនេះ ម្ចាស់ផ្ទះទាំងឡាយមិនគួរយកផ្កាណាដែលមានបន្លាមកដាក់តាំងលម្អ នៅក្នុងបន្ទប់ទទួលភ្ញៀវនោះទេ តែគួររកដើមឈើតូចៗ ឬផ្កាស្រស់មកជំនួសវិញ។
/grow-desert-rose-plants-indoors-1902974-5-b3a75f3075f04e29881958210d3d38b3.jpg)
បើតាមជំនឿជនជាតិចិន ដើម្បីឲ្យបានផលល្អផ្កាដែលយកមកតុបតែងលម្អផ្ទះ គួរឧស្សាហ៍ថែទាំឲ្យបានល្អ កុំឲ្យធូលីដីរុំស្រោបប្រឡាក់ ត្រូវថែទាំឲ្យស្រស់បំព្រង ហាមឲ្យស្វិតស្រពោន ដោយបន្ថែមទឹកក្នុងថូជានិច្ចកុំឲ្យរីងស្ងួត។ ជនជាតិចិនប្រកាន់ខ្លាំងណាស់ចំពោះរុក្ខជាតិសិប្បនិម្មិតរួមមាន ជ័រ ឬក្រណាត់។ល។ ពពួកនេះមិនគួរមានក្នុងបន្ទប់ធ្វើការ ឬក្នុងផ្ទះគេនោះទេ។

បើតាមក្បួនហុងស៊ុយ ការតុបតែងផ្កាស្រស់ក្នុងផ្ទះ សុទ្ធតែនាំមកនូវភាពស្រស់ថ្លា និងលាភសំណាងឲ្យអ្នករស់នៅក្នុងផ្ទះ។ ផ្កាកុលាប សំដៅដល់សេចក្ដីស្រឡាញ់ និងសេចក្ដីសុខ។ ផ្កាទូលីប បង្ហាញពីក្តីសង្ឃឹម និងសំណាងល្អ។ ដើមផ្កាវល្លិ បង្ហាញពីដំណឹងល្អ។ ផ្កាកំភ្លឹង សំដៅដល់ភាពសមតាមបំណង។ ផ្កាទទឹម សញ្ញានៃកូនចៅ។ ផ្កាឈូក តំណាងព្រះពរ។ល។

រីឯការដែលទុកឱ្យរុក្ខជាតិក្នុងនិងក្រៅផ្ទះស្វិតក្រៀម និងងាប់ក៏ជាតម្រុយនៃរឿងចង្រៃ នាំដល់ការអាប់រាសីផងដែរ។ ដូច្នេះ វត្ថុណាត្រូវគ្រវាត់ចោល គួរតែចោល កន្លែងណាដែលត្រូវសម្អាតគួរតែសម្អាត ហើយត្រង់ណាដែលត្រូវកែលម្អ គួរតែកែ ដើម្បីភាពចម្រុងចម្រើន ក៏ដូចជានាំសិរីសួស្ដីដល់គ្រួសារទាំងមូល៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហុងស៊ុយក្នុងផ្ទះដែលមនុស្សគ្រប់គ្នាតែងទម្លាប់ធ្វើខុសមករហូត
ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


