វប្បធម៌ ជំនឿ
ប្រវត្តិចាក់ស្រេះ នៃពិធីលយប្រទីប របស់ដូនតាខ្មែរ
ពិធីលយប្រទីប ត្រូវបានប្រជាជនខ្មែរជឿថា កើតឡើងនៅស.វទី ១៣ តាមរយៈរូបចម្លាក់នៅប្រាសាទបាយ័ន ដែលពណ៌នាអំពីប្រជាជននាសម័យអង្គរ បានប្រារព្ធពិធីដឹងគុណដល់ព្រះម៉ែគង្គាទេវី អាទិទេពនៃអ្នកថែរក្សាទឹក ជំនឿនៃពិធីលយប្រទីបនេះ ត្រូវបានពលរដ្ឋខ្មែរគោរព តរៀងមកដល់បច្ចុប្បន្ននេះ ។

បើយោងតាមកំណត់ត្រាលោក ថាច់ប៉ែន ហៅពិក្ខុ (ប៉ាង ខាត់} ខេត្តឃ្លាំងកម្ពុជាក្រោម នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា ឬ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក បានបញ្ជាឲ្យស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ កម្ពុជាក្រោម ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយនឹងទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង នៃអាណាចក្រដាយវៀត ។ ទ័ពជើងទឹក ត្រូវប្រជុំធ្វើសមយុទ្ធ ដើម្បីសាកល្បងអុំប្រណាំងគ្នា ដើម្បីបង្កើនល្បឿននៃកងទ័ពជើងទឹក ពញ្ញាតាត លោកបានចាត់របៀបរៀបចំការពារស្រុក ឲ្យមានទាហានជើងទឹកចែកជា ៣ ក្រុម÷
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ដែលហៅថាទូក ង។
ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។
ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ ហើយទូករាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំងប្រើប្រាស់ តែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជា ក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជា បានទទួលជ័យជំនះ ។

ក្រោយពេលទទួលជ័យជម្នះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲ្យមានពិធីលយប្រទីបនេះឡើង ជារៀងរាល់ឆ្នាំ ជាមួយនឹងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជម្នះខាងជើងទឹកផង ដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ ព្រះពុទ្ធ បរមគ្រូនៃយើងផង ដែលរក្សាទុកនៅពិភពនាគផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នា ក្នុងការលយប្រទីបតូចៗ ជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែងចេញពីពាក្យ កន្ទោង របស់ខ្មែរនេះឯង ៕
គ្រូ ឯម
ចុចអាន៖ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណាចំពោះ កម្ពុជា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


