វប្បធម៌ ជំនឿ
ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
កាលពីសម័យបុរាណ វិទ្យាសាស្រ្តនៅមិនទាន់មានការរីកចម្រើននៅឡើយទេ។ ដូចនេះហើយបានជាស្រីៗត្រូវពឹងលើជំនឿដែលមានតាំងពីជំនាន់ដូនតាមកម៉្លេះ។ ប៉ុន្តែតើអ្នកជឿទេថា ជំនឿខ្លះស័ក្តិសិទ្ធិរហូតទាល់តែធ្វើឲ្យស្រ្តីសម័យនេះគេគោរពប្រត្តិបត្តិតាមរហូតមកដល់សព្វថ្ងៃ។
ជំនឿដែលស្ត្រីមិនគួរធ្វើ
១- សូមកុំពាក់របស់ថ្មីនៅថ្ងៃអង្គារ ព្រោះវានឹងមានជម្លោះពាក្យសម្តីជាមួយសង្សា។
២- សូមកុំពាក់របស់ថ្មីនៅថ្ងៃសៅរ៍ ព្រោះវានឹងធ្វើឲ្យកើតមានរឿងសោកស្តាយ ឬខូចចិត្តអ្វីមួយ។
៣- សូមកុំព្យួរគ្រឿងលម្អរូបទ្រុងសត្វ ពីព្រោះការធ្វើដូច្នេះវាហាក់បីដូចអ្នកកំពុងឃុំខ្លួនឯងធ្វើឲ្យខ្វះសេរីភាព។

៤- សូមកុំប្រើគ្រឿងលម្អរូបក្រពើ ពីព្រោះវាជានិមិត្តសញ្ញាមួយនៃភាពមានកល្បល្បិចច្រើន និងភាពក្បត់នឹងធ្វើឲ្យចាញ់បោកគេឬមានសត្រូវ។
៥- បើមានណាត់នៅថ្ងៃសុក្រ មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ ពីព្រោះនាំឲ្យដៃគូណាត់មិនស្មោះនឹងអ្នក។
៦- មិនត្រូវទិញទឹកអប់ឲ្យសង្សាឡើយ ពីព្រោះវាធ្វើឲ្យចែកផ្លូវគ្នា ដោយសារការប្រើទឹកអប់ប្រៀបដូចជាការបង្កើនមន្តស្នេហ៍ឲ្យសង្សារ ធ្វើឲ្យគេមានកម្លាំងទាក់ទាញចំពោះមនុស្សដែលមានភេទផ្ទុយគ្នាកាន់តែខ្លាំងរហូតទាល់តែអ្នកមិនអាចឃាត់ជាប់។

៧- សូមកុំប្រើទឹកអប់របស់មិត្តភក្តិ ព្រោះវាអាចកើតរឿងឈ្លោះទាស់ទែងគ្នា ដូចពាក្យចាស់ពោលថា “ភ្នំមួយមិនអាចមានខ្លាពីរ “ ក្លិនទឹកអប់ក៏ប្រៀបដូចជាក្លិនសាររបស់ខ្លា ។
៨- មិនត្រូវឲ្យស្បែកជើងសង្សារឡើយ ព្រោះវាជាប្រថ្នូលអាក្រក់ថា គេនឹងដើរចេញពីអ្នក។
៩- មិនត្រូវកាត់សក់នៅថ្ងៃអង្គារឡើយ ព្រោះវាមានតែរឿងទឹកភ្នែក ជូតក្បាលជង្គង់។

១០- ពួកបច្ចឹមប្រទេសមានជំនឿថា មិនត្រូវរោយអំបិលដាក់ចានអាហារអ្នកដ៏ទៃឡើយ ព្រោះវានឹងធ្វើ ឲ្យសំណាងអាក្រក់។
១១- មិនត្រូវកាត់ក្រចកដៃឬជើងពេលយប់ឡើយ ព្រោះវាអាចនឹងមានវិញ្ញាណអសុរកាយតាមយាយី។

១២- ប្រសិនបើរបស់ដែលសង្សារឲ្យ បែរជាប្រេះស្រាំ ឬមានប្រថ្នូលដូចជាក្រវិលបាក់ម្ខាងត្រូវប្រញាប់បោះចោលភ្លាម ពីព្រោះវាជាហេតុផលមិនល្អចំពោះស្នេហារបស់អ្នក ឬទោះបីជានៅមួយគ្នាក៏គ្មានក្តីសុខដែរ៕
អត្ថបទ ៖ សន្យា
ចុចអាន៖ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


