វប្បធម៌ ជំនឿ
បកស្រាយសុបិនឃើញមនុស្សចាស់ ឬឲ្យរបស់របរចម្លែក តើអត្ថន័យដូចម្ដេច?
យល់សប្ដិឃើញមនុស្សចាស់ ឬបាននិយាយជាមួយ សុទ្ធតែជាអប្បិយជំនឿ ដែលសុបិននោះ ចង់មកប្រាប់អ្វីមួយដល់អ្នក។ ផ្អែកតាមជំនឿ សុបិនទាំងនោះ ចង់បញ្ជាក់អត្ថន័យពីគូស្រករ ឬលាភសំណាង ប៉ុន្តែមិនមែនទាំងអស់នោះទេ។

សុបិនឃើញមនុស្សចាស់ បានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងរកឃើញអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ហើយអ្នកក៏រីករាយជាមួយដោយក្ដីត្រេកអរ រួមទាំងអាចទទួលបានសំណាងលាភធំផងដែរ។
សុបិនឃើញស្ត្រីចំណាស់ប្រហែលលោកយាយម្នាក់ បានន័យថា អាចមានអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកចិត្ត ហើយក្នុងអំឡុងពេលនេះ អ្នកអាចនឹងមានសំណាងខ្លះដែរ។ ប៉ុន្តែចូរប្រយ័ត្នប្រយែង ជាមួយពាក្យសំដី និងអ្វីដែលអ្នកកំពុងធ្វើផងដែរ។
សុបិនឃើញបុរសចំណាស់ម្នាក់ បញ្ជាក់បានថា អ្នកនឹងអស់គ្រោះអាក្រក់ដែលប៉ងយាយី ហើយអាចទទួលបានលាភសំណាងមកវិញ។ តែត្រូវចេះចាប់ឱកាស ដែលមិនមានចេះតែមានរហូតនោះទេ។
សុបិនឃើញមនុស្សចាស់ឲ្យវត្ថុចម្លែក បានន័យថា មនុស្សប្រុស-ស្រីនៅលីវ អាចជួបស្នេហា ដែលខ្លួនប៉ងមកជាយូរហើយ។

សុបិននិយាយជាមួយបុរសចំណាស់ បានន័យថា ក្នុងអំឡុងពេលនេះ អ្នកអាចមានជំងឺដំកាត់ផ្សេងៗ ឬមានបញ្ហាសុខភាពតិចតួច។ ចូរប្រយ័ត្នប្រយែង និងថែរក្សារាងកាយឲ្យរឹងមាំ៕
គ្រូ ណុប
ចុចអាន៖សត្វកណ្ដុរក្នុងសុបិន ចូរប្រយ័ត្នប្រយែងខ្លួន អាចមានគេនិយាយអាក្រក់ពីក្រោយខ្នង
ចុចអាន៖សេះក្នុងសុបិន អត្ថន័យសំដៅដល់អាជីពកាន់តែរីកចម្រើន និងសំណាងល្អនាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


