វប្បធម៌ ជំនឿ
ពិសេសណាស់ តិចអត់ដឹង! អត្ថន័យនៃសុបិនឃើញរោមចិញ្ចើមមិនធម្មតាដូចស្មានទេ
ឃើញរោមចិញ្ចើមនៅក្នុងក្តីសុបិន រសំដៅទៅលើកិច្ចការពារណាមួយដែលកំពុងការពារអ្នកមិនថាគ្រូបាធ្យាយ ដូនតា ឬមនុស្សណាម្នាក់ក្នុងជីវិតពិត ដែលប្រើអំណាចឡោមពទ័្ធការពារម្ចាស់សុបិន ឱ្យចៀសសផុតបានពីគ្រោះថ្នាក់ និងផ្តល់មកនូវភាពបរិបូរណ៍ផ្នែកហិរញ្ញវត្ថុដែលនឹងកើតមានបន្ទាប់ពីខ្វះខាតឬសង្ស័យ។

ឃើញចិញ្ចើមមនុស្សនៅក្នុងសុបិនអ្នកមានន័យថា អ្នកនឹងជួបជាមួយមនុស្សដែលអ្នកអាចចងខ្សែទំនាក់ទំនង និងដែលអាចទុកចិត្តបាន។
ឃើញដកឬបកចិញ្ចើមចោល នៅក្នុងក្តីសុបិន្តរបស់អ្នកអាចបង្ហាញថា អ្នកនឹងទទួលបានជោគជ័យដោយជម្នះឧបសគ្គនានា ព្រោះកម្លាំងខិតខំនិងជំនឿផ្ទាល់ខ្លួន។
ប្រសិនបើអ្នកឃើញថា មនុស្សម្នាក់ទៀត ចាប់ចិញ្ចើមរបស់អ្នកលេងនៅក្នុងក្តីសុបិនបង្ហាញថាអ្នកនឹងទទួលបានការងារដែលអ្នកខំប៉ងរកជាយូរមកហើយ ដោយការគាំទ្រពីមនុស្សណាម្នាក់ឬអាចពីសមាជិកគ្រួសាររបស់អ្នក។
ប្រសិនណា ឃើញរោមចិញ្ចើមជាច្រើននៅក្នុងក្តីសុបិនដុះក្រាស់ក្រែល បង្ហាញជានិមិត្តរូបថាអ្នកនឹងផ្តល់ដំបូន្មានមានប្រយោជន៍ដល់មនុស្សដែលអ្នកស្រឡាញ់ ហើយជួយគេបានសម្រេច។

បើសិនមើលឃើញថា រោមចិញ្ចើមរបស់ខ្លួនឯងវែងនៅក្នុងក្តីសុបិន ប្រផ្នូលនេះសំដៅទៅលើការរកបានប្រាក់ចំណូលធំនិងហិរញ្ញវត្ថុមាំទាំយូរអង្វែង។
ឬឯបើសុបិនឃើញថា រោមចិញ្ចើមអ្នកត្រូវបានគូរវាសក្នុងក្តីសុបិន មានន័យថាអ្នកនឹងបញ្ឈឺសត្រូវឬអ្នកដែលមិនចូលចិត្តយើង ដោយការរីកចម្រើននិងឡើងតួនាទីធំ រកបានប្រាក់ចំណេញកប់ក្តោង។

បើសុបិនឃើញថារោមចិញ្ចើមស្រាប់តែប្រែជាពណ៌សបង្ហាញថា ជំនួសឱ្យទ្វារចំណូលដែលធ្លាប់បិទពេលនេះនឹងមានភាពធូរស្បើយហើយចំណេញច្រើន ប្រាក់ហូរចូលគំហុគ។ ចិញ្ចើមពណ៌សវាក៏បង្ហាញពីទំនាក់ទំនងរីករាយមួយបន្ទាប់ពីបានល្អងក់កករជាយូរមកហើយ៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញ ដើមដូង ផ្លែដូង ទឹកដូង តើមានអត្ថន័យយ៉ាងម៉េច?
ចុចអាន៖ សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨


