Connect with us

វប្បធម៌ ជំនឿ

គួរឱ្យខ្លាច ទើបតែដើមឆ្នាំ ទំនាយលោកយាយពិការភ្នែក Baba Vanga ក្លាយជាការពិតមួយហើយ

បានផុស

នៅ

ប្រិយមិត្តភាគច្រើន ច្បាស់ជាបានស្គាល់ លោកយាយពិការភ្នែក Baba Vanga ដែលជាអ្នកទស្សន៍ទាយជោគវាសនាពិភពលោកដ៏ល្បីល្បាញម្នាក់។ សមត្ថភាពទស្សន៍ទាយរបស់លោកយាយត្រូវបានមនុស្សម្នាជឿតាមច្រើនបំផុត ព្រោះភាគរយនៃភាពត្រឹមត្រូវមានជិត ៩០ភាគរយឯណោះ។

ខណៈដើមឆ្នាំ ២០២២នេះ លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova បានទស្សន៍ទាយអំពីរឿងរ៉ាវដ៏រន្ធត់ចំនួន៦ ដែលនឹង​កើតឡើងលើពិភពលោកដូចជា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រប៉ាស៊ីហ្វិក, ជំងឺរាតត្បាតមួយទៀត, កង្វះទឹកផឹកនៅបណ្ដាទីក្រុងធំៗជាច្រើន, ការឈ្លានពានរបស់មនុស្សភពផ្កាយ, ការញាំញីដោយរឿងចង្រៃ នៅប្រទេសឥណ្ឌា ​និងការកាន់កាប់ពិភពលោកដោយ Virtual Reality (VR)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះគេសង្កេតឃើញថា ទំនាយទាំង ៦ ​មានទំនាយមួយហើយ ដែលបានសម្រេចនៅដើមឆ្នាំ ២០២២នេះ នោះគឺ រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ​ការទស្សន៍ទាយរបស់លោកយាយ Baba Vanga បានទាយថា នៅឆ្នាំនេះ នឹងមានទឹកជំនន់ខ្លាំងក្លា បណ្ដាលមកពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសអាស៊ីមួយចំនួន និងអូស្ត្រាលី។

ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសតុងហ្គា ដែលជាដែនកោះរបស់ទ្វីបអូស្ត្រាលី បានជួបប្រទះនឹងការបំផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ខ្លាំងក្លា ដែលជាករណីផ្ទុះដ៏ធំ និងកម្រ ខណៈក្នុងរយៈពេលរាប់ពាន់ឆ្នាំ ទើបវាលេចឡើងម្ដង។

A newly formed volcanic cone between the Tonga islands of Hunga Tonga and Hunga Ha'apai erupts on 15 January 2015, releasing dense, particle-rich jets from the upper regions and surges of water-rich material around the base

ការផ្ទុះនេះបានបង្កឲ្យមានការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ និងបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារឆ្នេរសមុទ្រនៃប្រជុំកោះប៉ាស៊ីហ្វិកនៃប្រទេសតុងហ្គា និងបានធ្វើឲ្យកោះត្រូវគ្របដណ្តប់ដោយផេះផង់ និងដាច់ប្រព័ន្ធទំនាក់ទំនងពីប្រទេសក្បែរខាង។

Dramatic official aerial maps showed the eruption cloud over Tonga after the Hunga-Tonga-Hunga-Ha'apai volcanco erupted. Pictured: Satellite images of the volanic eruption in the Pacific Ocean on Saturday

ក្រោយការផ្ទុះដ៏ធំមួយនេះ មហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតក្នុងតំបន់អូស្រ្តាលី បានទទួលរងនូវរលកយក្សស៊ូណាមិ ដែលមានកម្ពស់ខ្ពស់បំផុត រហូតមនុស្សអាចថតពីចម្ងាយបានទៀតផង ខណៈទំហំនៃការខូចខាត ក៏ដូចជាស្ថានភាពគ្រោះថ្នាក់ផ្សេងទៀត នៅក្នុងប្រទេសតុងហ្គា នៅមិនទាន់មានការរាយការណ៍នៅឡើយ៕

The eruption is the latest explosion on the islands in the past month after days of volatility on Tonga, which has seen smaller eruptions before
Tonga volcano eruption as seen from Himawari-8 of the Japan Meteorological Agency. Hundreds of frightened Tongans fled to higher ground as the eruption triggered a tsunami in the island nation, with a four-foot wave observed in Tonga's capital Nuku'alofa
A man takes a picture of the big waves in the breakwater caused by the tsunami in Venice beach while he walks with his dog

អត្ថបទ៖ សន្យា

ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច

ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម