ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីដ៏ខ្លាំងកក្រើកជប៉ុនកំពុងព្រមានពីព្យុះយក្សស៊ូណាមិ
នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីធ្ងន់កម្រិត ៧.៦រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសជប៉ុនបានបង្កឲ្យមានការព្រមានពីព្យុះយក្សស៊ូណាមិដែលកំពុងណែនាំឲ្យអ្នកស្រុកជម្លៀសចេញ។
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ព្យុះស៊ូណាមិមួយកម្ពស់ប្រហែលជា១ម៉ែត្របានវាយប្រហារតាមផ្នែកខ្លះនៃឆ្នេរសមុទ្រជប៉ុនដែលមានរលកធំៗជាងការរំពឹងទុក។

ប្រព័ន្ធផ្សព្វផ្សាយនេះបានផ្សាយ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារនៅតំបន់ Nato ក្នុងខេត្ត Ishikawa ប្រហែលជាម៉ោង៤ល្ងាច (ម៉ោងនៅប្រទេសជប៉ុន) ថា ៖«អ្នកស្រុកទាំងអស់ត្រូវតែជម្លៀសចេញជាបន្ទាន់ដើម្បីទៅកាន់ទីទួល»។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីព្រមានស៊ូណាមិសម្រាប់ខេត្តមាត់សមុទ្រមានដូចជា ខេត្ត Ishikawa, Niigata និង ខេត្តToyama។ ទីភ្នាក់ងារជប៉ុន និងអាមេរិកជាច្រើនបាននិយាយថា ព្យុះស៊ូណាមិ Hazardous មានកម្ពស់ដល់ទៅ៥ម៉ែត្រដែលអាចវាយប្រហារតាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចន្ទដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីចំណុចគ្រោះរញ្ជួយដី។

មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅទីក្រុងហាវៃបាននិយាយថា ៖«រលកព្យុះស៊ូណាមិ Hazardous ពីគ្រោះរញ្ជួយដីអាចកើតមានក្នុងចម្ងាយ៣០០គីឡូម៉ែត្រពីចំណុចកណ្តាលតាមបណ្តោយឆ្នេរសមុទ្រ។
ព្យុះស៊ូណាមិកម្ពស់១.២ម៉ែត្រមួយត្រូវបានបញ្ជាក់ថា បានទៅដល់ទីក្រុង Wajima ក្នុងខេត្ត Ishikawa។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា តំបន់ Noto នៅផ្នែកខាងសមុទ្រជប៉ុននៃកោះ Honshu បានជួបគ្រោះរញ្ជួយដីញឹកញាប់ដែលមានកម្រិតចាប់ពី៥.៧រ៉ិចទ័រចាប់ពីម៉ោង៤.០៦ល្ងាច (ម៉ោងក្នុងស្រុក)។

គ្រោះរញ្ជួយដីនេះបានកើតមានឡើង បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រនៅម៉ោង៤.១០ ល្ងាច, កម្រិត៦.១រ៉ិចទ័រនៅម៉ោង៤.១៨ល្ងាច, កម្រិត ៤.៥រ៉ិចទ័រនៅម៉ោង៤.២៣ល្ងាច, កម្រិត ៤.៦រ៉ិចទ័រនៅម៉ោង៤.២៩ល្ងាច និងកម្រិត៤.៨រ៉ិចទ័រនៅម៉ោង៤.៣២ល្ងាច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


