វប្បធម៌ ជំនឿ
ឃើញកណ្ដឹង ក្នុងសុបិន បញ្ជាក់ពីសំណាងល្អក្នុងឆាកជីវិត
កណ្ដឹងជាធម្មតា តែងបន្លឺតាមវត្តអារាម ឬសាលារៀនមួយចំនួនប៉ុណ្ណោះ។ ការបន្លឺអាចបញ្ជាក់ពីដំណឹង ដែលជិតមកដល់ និងឲ្យយើងបានត្រៀមខ្លួនទុកមុន។
យ៉ាងណាមិញ ប្រសិនបើកណ្ដឹងមានវត្តមានក្នុងក្ដីសុបិន នោះសុទ្ធតែចង់បញ្ជាក់ពីអត្ថន័យ និងហេតុភេទបម្រុងកើតមាននៃពិភពខាងក្រៅ ឲ្យយើងបានដឹង។

ប្រសិនបើឃើញកណ្ដឹងក្នុងក្ដីសុបិន តាមការទស្សន៍ទាយបញ្ជាក់ថា នៅក្នុងបញ្ហាការងារនាបច្ចុប្បន្ននេះ អ្នកអាចនឹងត្រូវបានដំឡើងឋានៈខ្ពស់ជាងមុន ឬមានកេរ្តិ៍ឈ្មោះល្អទៅថ្ងៃខាងមុខ ។ នេះក៏ដោយសារតែការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមនេះឯង ទើបសម្រចផលមកឲ្យយើងដែរ។
សុបិនឃើញកណ្ដឹងបន្លឺដោយខ្លួនឯង បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ អ្នកអាចទទួលបានដំណឹងល្អនិងសំណាងល្អខ្លះចូលមកព្រមគ្នា ។ ប៉ុន្តែយ៉ាងណា ក៏ត្រូវព្យាយាមចាប់យកឱកាសពិសេសនេះឲ្យបាន ហើយបោះបង់ចរិតក្រអើតចោល ទើបបានសុខសាន្តក្នុងជីវិត។

សុបិនឃើញនរណាម្នាក់បន្លឺកណ្ដឹង បានន័យថា អំឡុងពេលនេះ អាចមាននរណាម្នាក់ដែលមានបញ្ហា នឹងមករកអ្នកសម្រាប់សុំជំនួយ។ ដូច្នេះចូរជួយគេចុះ បើសិនបញ្ហានោះស្រាល ប៉ុន្តែបើធ្ងន់ជួយមិនបានក៏ តាមហ្នឹងទៅ ។
គ្រូ ណុប សូមបញ្ចាក់ឲ្យច្បាស់ៗថា សុបិនគ្រាន់ជាសុបិនតែប៉ុណ្តោះ ដូច្នេះក្នុងនាមជាសាម៉ីខ្លួន ចូរខិតខំត្រួសត្រាយផ្លូវ ខ្លួនឯង និងមានការព្យាយាមខ្លះក្នុងជីវិត ទើបជីវិតបានដូចសេចក្ដីប្រាថ្នាផងដែរ៕
គ្រូ ណុប
ចុចអាន៖ខាល ម្សាញ់ វក កុរ ឆុងពេញមួយឆ្នាំ ជីវិតឡាក់ឆុងណាស់ តែក្រោយអានរួច នឹងធូរចិត្តច្រើនជាងមុន
ចុចអាន៖ពណ៌ពស់ក្នុងសុបិន បញ្ជាក់ពីរឿងអាក្រក់ និងល្អក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


