វប្បធម៌ ជំនឿ
ខាល ម្សាញ់ វក កុរ ឆុងពេញមួយឆ្នាំ ជីវិតឡាក់ឆុងណាស់ តែក្រោយអានរួច នឹងធូរចិត្តច្រើនជាងមុន
យោងតាមក្បួនហោរាសាស្ត្រ ២០២២ នេះ មានឆ្នាំមួយចំនួនដែលឆុងជាមួយ ខាល ក្នុងនោះមាន វក ម្សាញ់ កុរ និងខាល ខ្លួនឯងតែម្ដង។
ដូចនេះ ដើម្បីជួយបញ្ចៀសខ្លួនឯង កុំឲ្យឆុងនឹងឆ្នាំខាល ឆ្នាំទាំង ៤ នេះត្រូវធ្វើយ៉ាងណា ជួយយោងលាភសំណាងកាត់គ្រោះ។ ជាពិសេសនោះគឺ ជួយឲ្យសុខភាពផ្លូវកាយ និងអារម្មណ៍ បានធូរស្បើយខ្លះដែរ។
១ ឆ្នាំវក (ស្វា)

វកក្នុងឆ្នាំនេះ ឆុងខ្លាំងជាងគេ គឺ១០០ភាគរយតែម្ដង ដែលគេហៅថា ជាពេលវេលាងងឹតបំផុតពេញមួយឆ្នាំ។យ៉ាងណាមិញ យើងក៏អាចមានវិធីបញ្ចៀសគ្រោះចង្រៃនេះបាន គឺត្រូវតែមានស្មារតីរឹងមាំ ដើម្បីមើលឃើញពន្លឺភ្លឺជាងមុន។ ទន្ទឹមនោះ សត្វស្វាច្រើនតែធ្វើឲ្យខ្លាឆាប់ខឹង និងឈឺក្បាល ព្រោះមនុស្សឆ្នាំវក ច្រើនតែមិនចេះអត់ធ្មត់ ចូលចិត្តតតាំង វាយតប់ និងមានកិច្ចកលល្បិចច្រើន អាចប្រឈមនឹងហានិភ័យ បើនៅតែបែបនេះ។ ការបាត់បង់និងគ្រោះថ្នាក់ ទាំងរឿងហិរញ្ញវត្ថុ ការវិនិយោគ និងស្នេហា នឹងមានក្នុងឆ្នាំខាលទាំងអស់។ ប៉ុន្តែយ៉ាងណា សត្វស្វាក៏អាចបញ្ចៀសបាន ដោយដោយការធ្វើបុណ្យរក្សាសីលទាន ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ តមអាហារ និងមិនបរិភោគសាច់សត្វ ជាពិសេសអ្នកកើតឆ្នាំ ២០១៦, ១៩៨០, និង ១៩៥៦ ជោគវាសនាឆ្នាំនេះអាប់អួខ្លាំង។
ស្វាអាចផ្ដល់លាភសំណាងដល់ខ្លួនឯងបាន ដោយខ្ចីសំណាងពីសេះ ដើម្បីជួយបើកផ្លូវឲ្យភ្លឺថ្លា ដោយការស្វែងរកគ្រឿងអលង្ការ ឬនិមិត្តសញ្ញារូប “សេះ” ដែលមានពណ៌នាំសំណាងដូចជាពណ៌ស និង ខៀវ ដើម្បីជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកបន្ថែមទៀត ។
២ ឆ្នាំម្សាញ់ (ពស់)

ជីវិតអាចជួបរឿងហត់នឿយ និងជាឆ្នាំដែលជួបរឿងអកុសលម្ដងហើយម្ដងទៀត ទាំងការងារ ហិរញ្ញវត្ថុ និងស្នេហា អ្វីៗហាក់ដូចជាមិនជាទីពេញចិត្ត គ្មានសំណាង ដោយវាសនារបស់ពស់ ត្រូវបានគេគាបសង្កត់ ។ ក្នុងឆ្នាំនេះដែរ ក៏មានបណ្ដឹងចម្រូងចម្រាស រងទុក្ខ រហូតធ្វើឲ្យមនុស្សឆ្នាំម្សាញ់បាក់ទឹកចិត្តក្នុងជីវិតផងដែរ។
ម្ល៉ោះហើយម្សាញ់ អាចខ្ចីសំណាងពីឆ្នាំចមកជួយ ដោយស្វែងរកនិមិត្តសញ្ញា “ឆ្កែ” ដូចជាតុក្កតា រូបថត ផ្ទាំងរូបភាព អេក្រង់ទូរស័ព្ទ សត្វចិញ្ចឹម ឬធ្វើការងារជាមួយមនុស្សឆ្នាំច។ មួយទៀត អាចស្វែងរកមិត្តដែលកើតក្នុងឆ្នាំច ជាអ្នកណែនាំ ហើយធ្វើសកម្មភាពជាមួយគ្នា នឹងជួយកាត់បន្ថយគ្រោះអាក្រក់ ពីធ្ងន់មកជាស្រាល។ ជាពិសេស អ្នកទាំងពីរអាចធ្វើបុណ្យរួមគ្នា និងសែនដង្វាយនៅទីសក្ការៈ ជីវិតនឹងកាន់តែរលូន មួយវិញទៀត អ្នកដែលកើតនៅឆ្នាំ ១៩៨៩ ចៀសវាងទៅចូលរួមក្នុងពិធីបុណ្យសព ហើយពណ៌សម្រាប់លាភសំណាង គឺពណ៌លឿង។
៣ នាំកុរ (ជ្រូក)

ឆ្នាំនេះអាចថានឿយហត់ ពិបាកកាយ សុខភាពមិនសូវល្អ រហូតត្រូវមាននិងការវះកាត់ ដើម្បីសុវត្ថិភាពជីវិត។ ដូច្នេះចូររកមនុស្សឆ្នាំមាន់មកក្បែរខ្លួន ព្រោះឆ្នាំ២០២២ រកា ទទួលបានការសរសើរពីទេវតា ធ្វើអ្វីក៏រលូន។ ដើម្បីជួសជុលសំណាងឲ្យប្រសើរមកវិញបាន ត្រូវរកគ្រឿងឥស្សរិយយសដែលមានរាងជា «មាន់» ហើយត្រូវស្លៀកពាក់ខោអាវ និងអេក្រង់ទូរស័ព្ទដៃជារូបមាន់ ដើម្បីជួយបង្វែរឬបញ្ចៀសសំណាងមិនល្អក្នុងឆ្នាំនេះ។ កុរក៏ត្រូវចៀសវាងការបរិភោគសាច់មាន់ ដើម្បីសុខភាពល្អ រកឱកាសធ្វើបុណ្យជាមួយជនពិការ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ជាពិសេសអ្នកកើតឆ្នាំ ២០០៧, ១៩៧១, និង ១៩៤៧ ចំណែកពណ៌ជាលាភសំណាងគឺ ពណ៌បៃតង ។
៤ ឆ្នាំខាល (ខ្លា)

ខាលជាឆ្នាំដែលឆុងនឹងឆ្នាំខ្លួនឯង ដើម្បីបើកផ្លូវឲ្យសំណាងមករក ត្រូវប្រញាប់ធ្វើបុណ្យជាមួយជនចាស់ជរា ឬធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងធ្វើសមាធិ ដើម្បីជួយសម្រាលទុក្ខកង្វល់ ដែលបានប្រមូលផ្តុំតាំងពីឆ្នាំមុន ឲ្យបានធូរស្រាលមកវិញ។សម្រាប់អ្នកដែលកើតក្នុងឆ្នាំ ១៩៩៨ គួរធ្វើបុណ្យ ធ្វើទាន រំដោះជីវិតសត្វ ដើម្បីរួចផុតពីជំងឺ និងគ្រោះថ្នាក់ សូមស្វែងរកគ្រឿងអលង្កា ឬនិមិត្តសញ្ញាក្នុងទម្រង់ជា “សេះ” ដើម្បីយកតាមខ្លួន ដូចជាសម្លៀកបំពាក់ កាបូប ដើម្បីភាពស្រស់ស្រាយ និងផាសុកភាព ពណ៌នាំសំណាង ដើម្បីបង្កើនលាភសំណាង មានពណ៌បៃតង ក្រហម ស។
ឆ្នាំទាំង ៤ ដែលឆុងពេញមួយឆ្នាំ ២០២២ នេះ បើធ្វើបានដូច គ្រូ ណុប ប្រាប់ នោះជីវិតនឹងប្រសើរឡើងខ្លះ ជាជាងទុកខ្លួនឲ្យទំនេរចោលអាសាបង់ដែរ។ ការបញ្ចៀសគ្រោះនាំលាភ យើងអាចធ្វើបានច្រើនវិធី តែយ៉ាងណា ក៏ត្រូវធ្វើតាមក្បួនហោរទើបលាភសំណាងមិនរត់ចោល ហើយឧបទ្រពចង្រៃក៏ចៀសឆ្ងាយផងដែរ៕
គ្រូ ណុប
ចុចអាន៖វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ
ចុចអាន៖ចូលឆ្នាំ ២០២២ ហើយ វក ម្សាញ់ កុរ និង ខាល ត្រូវធ្វើរឿងនេះ ជីវិតនឹងឈប់ឡាក់ឆុងពេញមួយឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


