វប្បធម៌ ជំនឿ
ល្បិចហុងស៊ុយក្នុងការរៀបចំរូបចម្លាក់ ភីស៊ីវ ដើម្បីហៅទ្រព្យ និងបង្កើនសំណាងមានដល់ជីវិត
ភីស៊ីវជាសត្វក្នុងទេវកថាចិន ដែលត្រូវបានគេជឿថា ជាគ្រឿងអលង្កាជួយនាំមកនូវទ្រព្យសម្បត្តិ នាំលាភសំណាង ក៏ដូចជាជួយការពារពីអំពើអាក្រក់ផ្សេងៗ។
យោងតាមជំនឿភីស៊ីវ ត្រូវបានគេប្រើជាគ្រឿងសម្រាប់ដាក់តាមខ្លួន ក្នុងទម្រង់ជាខ្សែក ខ្សែដៃ ឬរូបសំណា ក់ដើម្បីតាំងលម្អនៅក្នុងផ្ទះ ឬកន្លែងធ្វើការជាដើម។ ថ្ងៃនេះ គ្រូ ណុប សូមជូនគន្លឹះខ្លះៗក្នុងការរៀបភីស៊ីវ ដើម្បីហៅទ្រព្យសម្បត្តិ បង្កើនកិត្យានុភាព និងសុភមង្គល

ភីស៊ីវ ត្រូវមាន២ទន្ទឹមគ្នា ហើយក៏ត្រូវដាក់ជារាងអក្សរ V ពោលគឺនៅពេលដែលយើងប្រឈមមុខនឹងភីស៊ីវ។ នៅខាងឆ្វេងរបស់យើងគឺ ភីស៊ីវស្រី ផ្នែកខាងស្តាំត្រូវបានដាក់ជាភីស៊ីវបុរស ការដាក់រូបសំណាក់នេះជារាងអក្សរ V ឬត្រីកោណ គេជឿថា ជួយហៅទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមកក្នុងផ្ទះ។ ជាពិសេសជួយបន្ទន់ចិត្ត កុំឲ្យម្ចាស់ផ្ទះចាយវាយផ្ដេសផ្ដាសផងដែរ។
ការផ្ដល់ជូនតែ ផ្អែកតាមជំនឿ វាត្រូវបានណែនាំឲ្យអ្នកដែលដាក់តាំង គួររៀបចំតែពីរពែងជារៀងរាល់ថ្ងៃ។ ដោយការថ្វាយនៅពេលព្រឹក ហើយប្រមូលនៅពេលល្ងាច។ ម៉្យាងវិញទៀត គួរតុបតែងជាមួយអង្កាំគ្រីស្តាល់ និងគួរតែមានបាល់គ្រីស្តាល់ដែលមានតុល្យភាពជាមួយនឹងតួភីស៊ីវ មិនតូចពេកឬធំពេកទេ។ គេជឿណាស់ថា បាល់គ្រីស្តាល់ គឺដូចជាទាក់ទាញទ្រព្យសម្បត្តិកាន់តែមកថែមទៀត។

ដោយឡែកសម្រាប់ល្បិចមួយទៀត ក្នុងការជួយទាញទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមក គ្រូសូមណែនាំឲ្យម្ចាស់ផ្ទះ ត្រូវយកក្រដាសប្រាក់ ១ ដុំ ហើយបញ្ចូលខ្សែក្រហមទៅក្នុងរន្ធនៃក្រដាសប្រាក់ រួចហើយដាក់វានៅក្នុងមាត់របស់ ភីស៊ីវ ជាការចប់៕
គ្រូ ណុប
ចុចអាន៖ខ្សែដៃនិងរូបចម្លាក់ ភីស៊ីវ មានត្រណម ៤ បើបំពាន ប្រយ័ត្ននាំស៊យដាក់ខ្លួន
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ជួយបង្កើនសំណាង ហៅលុយចូល ឯអ្នកនៅលីវ ឆាប់ជួបគូព្រេងពិត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


