វប្បធម៌ ជំនឿ
ព្រឺសម្បុរ! ទំនាយលោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២២នេះ ក្លាយជាការពិតមួយទៀតហើយ (មានវីដេអូ)
នេះពិតជារឿងដែលមិនអាចប្រកែកបាន ដែលទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២២នេះ បានក្លាយជាការពិតមួយទៀតហើយ។
សមត្ថភាពទស្សន៍ទាយរបស់លោកយាយពិការភ្នែកសញ្ជាតិប៊ុលហ្គារី ត្រូវបានមនុស្សលើសកលលោកកោតសរសើរ ដោយលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana និងគ្រោះមហន្តរាយ Chernobyl ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។
សម្រាប់ឆ្នាំ២០២២នេះ លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova បានទស្សន៍ទាយអំពីរឿងរ៉ាវមួយចំនួនដូចជា ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ, ជំងឺរាតត្បាត, ខ្វះទឹកផឹក, ការឈ្លានពានរបស់មនុស្សភពផ្កាយ និងរឿងរ៉ាវផ្សេងៗទៀត។
ក្នុងនោះ មានព្រឹត្តិការណ៍ខ្លះហើយដែលបានកើតឡើងស្តែងៗដូចទំនាយរបស់លោកយាយ ដូចជារញ្ជួយដី និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រប៉ាស៊ីហ្វិក, ពិភពលោកត្រូវកាន់កាប់ដោយ Virtual Reality (VR) ជាដើម។
ហើយរឿងចុងក្រោយបំផុត ដែលកើតឡើងពិតដូចទំនាយរបស់លោកយាយ Baba Vanga នោះគឺរឿងនៅប្រទេសឥណ្ឌា។
ក្នុងទំនាយ លោកយាយបានទាយថា សីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់៥០អង្សាសេ ដែលនឹងធ្វើឲ្យសត្វកណ្តូប វាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឲ្យមានគ្រោះទុរ្ភិក្សដ៏សម្បើម។
ចាប់តាំងពីខែមីនាមក រលកកម្តៅ បានវាយប្រហារទូទាំងប្រទេសឥណ្ឌា ដោយសីតុណ្ហភាពឡើងដល់ ៣៨ អង្សាសេនៅកន្លែងខ្លះ ហើយសីតុណ្ហភាពកើនលើស ៤០អង្សាសេនៅក្នុងខែមេសា។
នៅខែឧសភានេះ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌាបានឡើងដល់ ៥០ អង្សាសេ ដែលបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ដោយសារកម្តៅក្តៅខ្លាំង។ អ្នកស្លាប់ភាគច្រើនគឺជាជនក្រីក្រ ព្រោះកម្មករទាំងនោះត្រូវទ្រាំទ្រធ្វើការទាំងលំបាកក្នុងសីតុណ្ហភាពក្តៅខ្លាំង ដើម្បីប្រាក់។
តើនឹងមានរឿងអ្វីខ្លះទៀតដែលកើតឡើងដូចទំនាយរបស់លោកយាយ Baba Vanga?
ដូច្នេះ មានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ!
សូមទស្សនាវីដេអូ៖
អត្ថបទ៖ Vann Vann
ចុចអាន៖ គួរឱ្យខ្លាច ទើបតែដើមឆ្នាំ ទំនាយលោកយាយពិការភ្នែក Baba Vanga ក្លាយជាការពិតមួយហើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


