វប្បធម៌ ជំនឿ
វត្ថុ ៨ យ៉ាង តាំងលម្អក្នុងផ្ទះ ជួយបង្កើតសុភមង្គល លុយកាក់ និងសំណាងមានដល់ម្ចាស់
ការតុបតែងគេហដ្ឋាន គឺជារឿងមួយទៀត ដែលមិនអាចមើលរំលងបាន។ ព្រោះវាផ្តល់ភាពស្រស់ស្អាត រួមទាំងជួយពង្រឹងហុងស៊ុយក្នុងរឿង សិរីសួស្តី លាភសំណាង លុយកាក់ផ្សេងៗ ឲ្យហូរចូលមកដល់ម្ចាស់ផ្ទះ។
ទន្ទឹមនោះ យើងក៏ត្រូវចេះជ្រើសរើសវត្ថុមកតាំងលម្អដូចគ្នាផងដែរ មិនមែនចេះតែធ្វើឲ្យបាននោះទេ។
១ អាងចិញ្ចឹមត្រី

គេជឿថា ការមានអាងចិញ្ចឹមត្រីនៅក្នុងផ្ទះ នឹងនាំមកនូវថាមពលដ៏រុងរឿង ទ្រព្យសម្បត្តិនិងការងារសម្រាប់ម្ចាស់ផ្ទះ។ វាក៏ជួយជំរុញឲ្យរឿងល្អកើតឡើង និងការពារមិនឲ្យមានរឿងអាក្រក់ចូលមក ។ ជាពិសេសប្រសិនបើយើងចិញ្ចឹមត្រីប្រាក់ និងត្រីមាស នៅក្នុងអាងចិញ្ចឹមត្រី វានឹងជួយឲ្យមានសំណាង និងផ្ដល់ឲ្យជីវិតកាន់តែរីករាយ។ កន្លែងដែលគួរដាក់ខ្លាំងបំផុត ត្រូវដាក់នៅច្រកចូលផ្ទះ។ ព្រោះទ្វារគឺដូចជាច្រកចូលនៃថាមពល និងជាចំណុចជំរុញលំហូរនៃសំណាង។
២ ដើមឈើ

ដើមឈើនឹងផ្តល់ម្លប់ ក៏អាចព្យាបាលអំពើអាក្រក់បានដែរ ឧទាហរណ៍ប្រសិនបើមានរឿងអាក្រក់ចូលមក អាចត្រូវបានដោះស្រាយដោយការដាំដើមឈើធំ ៗ ដើម្បីគ្របដណ្តប់ ឬនៅក្នុងផ្ទះដែលមានបង្គោលមុតស្រួច។ អ្នកអាចដាក់ដាំក្នុងផើងមុខផ្ទះ វាជាល្បិចកុំឲ្យបង្គោលមុតស្រួច មកចាក់សម្លាប់ជីវិតយើងបាន។
៣ រូបសំណាកព្រះហុកឡុកស៊ីវ

តាមជំនឿចិន បើផ្ទះណាគោរពបូជាព្រះហុកឡុកស៊ីវ នឹងធ្វើឲ្យអ្នកមានលុយកាក់ មាស ប្រាក់ ប្រើប្រាស់ឥតឈប់ឈរ “ហុក” ជាព្រះតារានៃសុភមង្គល និងសំណាងល្អ “ឡុក” ជាតារានៃស្ថេរភាព និងកិត្តិនាម ហើយ “ស៊ីវ” ជាអាទិទេព។
៤ កញ្ចក់ប្រាំបីទិស

យោងតាមជនជាតិចិនជឿថា រាងប្រាំបី វាជានិមិត្តរូបនៃការការពារប្រឆាំងនឹងអំពើអាក្រក់ ជួយបញ្ឈប់ថាមពលអវិជ្ជមានដែលចូលមកក្នុងផ្ទះ។
៥ គំនូររូបសត្វ

គំនូររូបសត្វ ជាធម្មតាកំណត់នៅក្នុងបន្ទប់ ឬការិយាល័យ។ ល្បិចគឺជ្រើសរើសរចនាប័ទ្ម ដែលមើលទៅឆើតឆាយហើយជ្រើសរើសតែមួយគត់ ជាពិសេសបើមានរបស់ច្រើនមកផ្គុំគ្នា នោះនឹងមានសំណាងច្រើន។ វាក៏មានប្រជាប្រិយភាពផងដែរ ក្នុងការរៀបចំតុក្កតាឬតុបតែងគំនូរអណ្តើក។ រូបកុកនៅក្នុងផ្ទះ វាត្រូវបានគេជឿថានាំមកនូវសន្តិភាព និងភាពជាប់បានយូរ។ ត្រីជាសត្វមានសំណាងមួយប្រភេទ ដែលគេជឿថា អាចជួយឲ្យមានលាភសំណាង។
៦ កណ្ដឹងព្យួរនៅមុខផ្ទះ

កណ្ដឹងដែលមានបំពង់អាលុយមីញ៉ូមតូចៗ ប៉ះគ្នាពេលខ្យល់បក់ជាសំឡេងមួយ នាំមកនូវសំណាងល្អ និងដេញភាពក្រីក្រ នេះបើយោងតាមទ្រឹស្ដីហុងស៊ុយ គេជឿថា អាចដោះស្រាយសំណាងអាក្រក់ ហើយហៅលុយចូលផ្ទះច្រើនថែមទៀតផង។
៧ ថូផ្កា

និមិត្តសញ្ញាដ៏ល្អមួយទៀតដែលគេជឿថាទាក់ទាញសំណាងល្អ មិត្តភាព លុយ ឱកាស និងស្នេហា។ គេនិយមដាក់ថូផ្កានៅជ្រុងផ្សេងៗនៃផ្ទះ ឬដាក់ថូធំដ៏ស្រស់ស្អាតដើម្បីតុបតែងផ្ទះ។ សម្រាប់អ្នកមានបញ្ហាលុយ អ្នកក៏អាចប្រើឬស្សី Guan Yin ដើម្បីរៀបចំនៅក្នុងថុមួយ ហើយដាក់វានៅលើតុរបស់អ្នក។ វាត្រូវបានផ្ដល់អនុសាសន៍ឲ្យដាក់វានៅទិសអាគ្នេយ៍។ ព្រោះវាជាទិសដៅនៃស្ថិរភាព ដោយសារតែការរីកនៃផ្កា វាប្រៀបដូចជាការដាំដើមប្រាក់ដែលចេញផ្កាពីវា។
៨ ទៀនក្រអូប

គុណសម្បត្តិនៃទៀនក្រអូប ក្រៅពីជួយរក្សាផ្ទះឲ្យរួចផុតពីក្លិនមិនល្អ បង្កើតការសម្រាកលំហែសម្រាប់មនុស្សនៅក្នុងផ្ទះ។ វាត្រូវបានគេជឿថាជួយមនុស្សនៅក្នុងផ្ទះឲ្យជួបតែរឿងល្អ ថែមទាំងបង្កើនថាមពលវិជ្ជមានផងដែរ។សម្រាប់អ្នកនៅលីវអាចប្រើទៀនក្រអូប ឬឈើក្រអូបជួយបង្កើតបរិយាកាសនៅក្នុងបន្ទប់ ជាពិសេសក៏ទាក់ទាញមនុស្សភេទផ្ទុយដូចគ្នា៕
គ្រូ ណុប
ចុចអាន៖វត្ថុ ៨ យ៉ាង តាំងលម្អក្នុងផ្ទះ ជួយបង្កើតសុភមង្គល លុយកាក់ និងសំណាងមានដល់ម្ចាស់
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?