វប្បធម៌ ជំនឿ
អប្បិយជំនឿ ពីការបីឆ្មាសម្បុរបីឡើងផ្ទះថ្មី
តាមជំនឿខ្មែរបុរាណបានឲ្យដឹងថា ឆ្មាសម្បុរបីជាឆ្មានាំលាភសំណាង និងសុភមង្គលដល់ម្ចាស់ផ្ទះនាថ្ងៃមុខ ហើយជំនឿនេះត្រូវគេអនុវត្តរហូតដល់បច្ចុប្បន្ន។ ទោះជាអប្បិយជំនឿនេះពេញនិយមប៉ុណ្ណាក៏ដោយ មានមនុស្សមួយភាគធំ មិនទាន់ដឹងពីប្រវត្តិជំនឿនេះនៅឡើយទេ។

ប្រវត្តិអប្បិយជំនឿនេះមានដូចតទៅ៖ កាលដើមឡើយមានប្ដីប្រពន្ធមួយគូរកស៊ីសុចរិតទៀតត្រង់ណាស់ នរណាៗក៏ស្រលាញ់រាប់អានអ្នកទាំងពីរដែរ នាងប្រពន្ធជានារីគ្រប់លក្ខណ៍ ស្មោះត្រង់ ថែមទាំងពូកែបម្រើទឹកក្ដៅទឹកត្រជាក់ប្ដីទៀតផង។ និយាយពីផ្ទះរបស់ពួកគេវិញ ជាផ្ទះឈើតូចមួយមើលទៅគួរឲ្យស្រណោះក្រៃលែង ជាមួយគ្នានោះ នាងបានយកឆ្មាសម្បុរបីមួយក្បាលមកចិញ្ចឹម ហើយស្រលាញ់ដូចគ្រួសារតែមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្មានេះកើនចិត្តអាណិតស្រលាញ់ប្ដីប្រពន្ធនេះពេក យប់ឡើងវាតែងពាំមាសប្រាក់មកទុកចុងជើងរៀងរាល់យប់ មិនយូរប៉ុន្មានទង្វើសត្វឆ្មាក៏បែកធ្លាយ។
ក្រោយមក មានប្ដីប្រពន្ធមួយគូទៀតដែលជាសម្លាញ់នឹងគ្នា មកសួរនាំអំពីដំណើរដើមទង ប៉ុន្តែដោយពួកគេជាមនុស្សគ្មានសេចក្ដីព្យាយាម ខ្ជិលច្រអូសចាំតែស៊ីស្រាប់ដេកស្រួល ណាមួយប្រពន្ធបុរសនោះគឺជាស្ត្រីខាតលក្ខណ៍ដោះញ (មានស្នាមក្រឡេក្រឡានៅក្បាលដោះ) ចិញ្ចឹមគោក្រយៅក្រឡាច់ដែលចាស់ៗបុរាណហាមមិនឲ្យចិញ្ចឹម រីឯផ្ទះពួកគេក៏សង់ខុសក្បួនតម្រា គឺមានត្រពាំងនៅខាងត្បូង អណ្ដូងនៅខាងលិច បើប្រដាប់ប្រដានៅក្នុងផ្ទះក៏សុទ្ធតែជារបស់ចង្រៃដែរគឺពន្លៀកធ្វើពីដងដូង ចំណែកអន្លូងធ្វើពីដើមពង្រ ឆ្មាចង់ជួយក៏ជួយមិនកើត។ ឃើញឆ្មាមិនជួយដូច្នេះប្ដីប្រពន្ធសេដ្ឋីក៏សួរហេតុអ្វីមិនជួយមិត្តរបស់គាត់ដែរ ទើបឆ្មាឆ្លើយថា “ពន្លៀកដងដូង អន្លូងពង្រ ប្រពន្ធដោះញ គោក្រយៅក្រឡាច់ ត្រពាំងខាងត្បូង អណ្ដូងខាងលិច ឲ្យខ្ញុំធ្វើម៉េចបើខ្ញុំជាឆ្មា”។

ដោយមានរឿងហេតុខាងលើនេះហើយ ទើបចាស់បុរាណប្រៀនប្រដៅកូនចៅឲ្យស្រលាញ់ និងអាណិតឆ្មា ពេលឡើងផ្ទះថ្មីបីឆ្មាឡើងជាមួយដើម្បីក្ដីសុខ និងសុភមង្គលក្នុងគ្រួសារ៕
អត្ថបទ៖ វារី
ចុចអាន៖ឃើញរានទេវតាឬព្រះភូមិ ដែលគេបោះបង់ចោលតាមផ្លូវ ធ្វើម៉េច ទើបបានសេចក្ដីសុខ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


