ព័ត៌មានជាតិ
ប្រជ្រុយអាក្រក់ ២កន្លែង ចាស់ៗមិនចង់ឱ្យទុក ព្រោះអាចនាំចង្រៃ
ប្រជ្រុយលើរាងកាយ សុទ្ធសឹងមានអត្ថន័យបញ្ជាក់ពីវាសនាល្អឬអាក្រក់នៃម្ចាស់គ្រប់គ្នា។ អ្នកមានជំនឿលើហុងស៊ុយ និងវត្ថុស័ក្តិសិទ្ធិក្រៅខ្លួន តែងចាត់ទុករឿងប្រជ្រុយជារឿងសំខាន់មួយ គួរយកចិត្តទុកដាក់។ ដូច្នេះហើយទើបបានជាមានប្រជ្រុយកន្លែងខ្លះ គេរមែងចង់បាន និងចង់រក្សាទុកអស់មួយជីវិត តែប្រជ្រុយត្រង់កន្លែងខ្លះទៀត គេមិនចង់ទុកបន្តិចឡើយ ព្រោះអាចនាំចង្រៃ។
ប្រជ្រុយគល់ចិញ្ចើម

ប្រជ្រុយចំណុចគល់ចិញ្ចើម ចាស់ៗហៅថា ប្រជ្រុយប្រាជ្ញ ដែលសំដៅដល់មនុស្សពូកែគិតគូរ។ បើកំពុងស្ថិតក្នុងវ័យសិក្សា នរវិទូឱ្យរក្សាទុកវា វាផ្ដល់នឹងផ្ដល់សំណាងល្អ។ ប៉ុន្តែបើអ្នកជាស្ត្រីមេផ្ទះ ឬជាអ្នកប្រកបអាជីពដែលមិនស្ថិតក្នុងការគិតលេខ ឬនព្វន្តផ្សេងៗ បើរក្សាទុកប្រជ្រុយត្រង់ណេះ ដូចរក្សាទុក្ខព្រួយលើខ្លួនឯងអ៊ីចឹងដែរ។
ប្រជ្រុយក្រោមភ្នែក

ប្រសិនបើអ្នកកំពុងមានប្រជ្រុយនៅក្រោមភ្នែក ចូរកាត់វាចេញជាប្រញាប់។ ប្រជ្រុយនៅតំបន់នេះត្រូវបានចាស់ៗចាត់ទុកជាប្រជ្រុយរងទឹកភ្នែក។ ចាស់ជាន់មុនជឿថា ម្ចាស់ប្រជ្រុយ នឹងជួបរឿងទុក្ខសោក ច្រើនជាងសេចក្ដីសុខសុភមង្គល។ បើភព្វប្រសព្វនឹងការសប្បាយរីករាយ ក៏នឹងមិនបានយូរដូចគេ ពោលទុក្ខលំបាកនឹងកើតឡើងមិនឈប់ឡើយ។ ដូច្នេះបើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់សឹងរាល់ថ្ងៃ ចូរកាត់វាចោលចេញ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឆាកជីវិតមនុស្សមានប្រជ្រុយត្រង់ភ្លៅ ជង្គង់ កំភួនជើង និងមេជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


