វប្បធម៌ ជំនឿ
ហុងស៊ុយទាំង ៥ ជនជាតិចិនជឿថានឹងជំរុញអាជីពឱ្យជោគជ័យខ្លាំង
តើលោកអ្នកធ្លាប់បរាជ័យ មានបញ្ហាឬអារម្មណ៍អាក្រក់ៗហ៊ុមព័ទ្ធជុំវិញខ្លួនដែរទេ?
បើបែបនេះគួរតែមានរបស់អ្វីមួយជាហុងស៊ុយ ដើម្បីបោសសម្អាតថាមពលអវិជ្ជមាននៅកន្លែងធ្វើការ និងធ្វើឱ្យអាជីពរបស់លោកអ្នកកាន់តែរីកចម្រើន។
១. ដាក់គ្រឿងអេឡិចត្រូនិកនៅខាងឆ្វេងដៃ

ល្បិចសាមញ្ញនេះគឺដើម្បីទាក់ទាញសំណាងល្អនិងថាមពលវិជ្ជមាននៅកន្លែងធ្វើការ គឺដាក់ទូរស័ព្ទឬកុំព្យូទ័ររបស់យើងនៅខាងឆ្វេងដៃ កន្លែងដែលយើងអង្គុយធ្វើការ។
មូលហេតុគឺថា ផ្នែកខាងឆ្វេង ជារបស់នាគបៃតងដែលនាំមកនូវភាពរុងរឿងនិងភាពសុខដុមរមនានៅកន្លែងធ្វើការ។ ផ្នែកខាងស្តាំជាកម្មសិទ្ធិរបស់ខ្លាស ដែលទាក់ទាញការប្រកួតប្រជែងកាន់តែច្រើននៅកន្លែងធ្វើការ ។
២. ប្រើរុក្ខជាតិដើម្បីបង្កើនថាមពលសុខភាពវិជ្ជមាន

ទីតាំងធ្វើការរបស់យើង មិនថាផ្ទះឬការិយាល័យដែលនៅជិតផ្លូវដើរឬកាច់ជ្រុង គួរតែមានរុក្ខជាតិតូចមួយ នៅពីមុខតុរបស់យើង ដើម្បីនាំថាមពលវិជ្ជមានទៅកន្លែងដែលគ្មានស្ថិរភាព។
រុក្ខជាតិទាំងនោះនឹងជួយពង្រឹងសុខភាពនិងកម្លាំងរបស់យើង។ ចៀសវាងរុក្ខជាតិណាដែលមានបន្លាឬផ្កាច្រើនពេក ព្រោះអាចជាឧបសគ្គច្រើនជាងជំនួយ ។
ត្រូវប្រាកដថា ប្រើរុក្ខជាតិពិត ព្រោះរុក្ខជាតិក្លែងក្លាយអាចទាក់ទាញថាមពលអវិជ្ជមានឬបន្ថយអារម្មណ៍ល្អៗរបស់យើង។
៣. បើកតន្ត្រីដើម្បីលុប “Sha Qi” ថាមពលអវិជ្ជមានដែលបង្កើតភាពតានតឹង

ដើម្បីធានាបាននូវភាពសុខដុម និងបន្ធូរអារម្មណ៍បែបស្ងប់ស្ងាត់នៃផ្នែកសរសៃប្រសាទរបស់យើង តន្ត្រីគឺជាគន្លឹះហុងស៊ុយនាំមនុស្សទៅកាន់ទីនោះ។
សម្រាប់អ្នកដែលបើកអាជីវកម្មផ្ទាល់ខ្លួន ការមានតន្ត្រីនៅក្នុងការិយាល័យគឺល្អសម្រាប់ម្ចាស់អាជីវកម្មនិងនិយោជិកដែលធ្វើការជាមួយគ្នា។
ម៉្យាងវិញទៀត ការដែលឲ្យអតិថិជនរបស់យើងទៅជួបនៅកន្លែងណាមួយ មានសំឡេងតន្ត្រីអាចទទួលបាននូវឱកាស ការពិភាក្សាឬកិច្ចព្រមព្រៀងបានលឿនរហ័ស និងលុបបំបាត់ Sha Qi ដែលជាថាមពលនៃភាពអវិជ្ជមាន។
៤. ចៀសវាងដាក់តុការិយាល័យប្រឈមមុខនឹងជ្រុងគែមមុតស្រួចណាមួយ

ត្រូវប្រាកដថា តុការងារឬកន្លែងធ្វើការរបស់យើង មិនប្រឈមមុខនឹងជ្រុងឬគែមមុតស្រួចណាមួយឡើយ។ ដូចជាសសរអគារ ឬជញ្ជាំងផ្សេងទៀត។ល។
គែមមុតស្រួចទាំងនេះអាចហៅថាមពលអវិជ្ជមានចូលមក។ វានឹងបណ្ដាលឱ្យឈឺក្បាល ប្រកាំង សម្ពាធ មិនសប្បាយចិត្តសម្រាប់ខ្លួនឯង និងអ្នកដទៃ។
គួរបែរតុទៅរកផ្លូវផ្សេង ឬព្យាយាមដាក់ការរាំងស្ទះអ្វីមួយនៅចន្លោះតុ និងគែមឬជ្រុងដែលមុត ប្រសិនបើយើងអាចផ្លាស់ទីបាន។
បើមិនអាចជៀសវាងបាន សូមដាក់ចានមានអំបិលមួយនៅចន្លោះយើង និងជ្រុងស្រួចដើម្បីកាត់បន្ថយសម្ពាធ។
៥. ដាក់គ្រីស្តាល់នៅជ្រុងខាងស្តាំនៃតុរបស់យើង
គ្រីស្តាល់ជួយបំបែកថាមពលដែលមានភាពតានតឹង នៅកន្លែងធ្វើការ។ វាក៏អាចកាត់បន្ថយការវាយប្រហារពីមនុស្សដែលមានល្បិច ឬអ្នកដែលចង់ឈ្នានីសយើងគ្រប់រឿង។
គ្រីស្តាល់ក៏អាចទាក់ទាញអ្នកផ្ដល់ជំនួយ ដើម្បីជួយយើងក្នុងការងារដែរ។ ត្រូវសម្អាតគ្រីស្តាល់ឱ្យបានទៀងទាត់ ដើម្បីឱ្យវាមានប្រសិទ្ធភាពជាងមុន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ត្បូង៧ប្រភេទនេះ គួរមានជាប់ខ្លួនក្នុងឆាកជីវិត
ចុចអាន៖ ហុងស៊ុយទាំង ៥ វិធីបង្កើតក្លិនក្រអូប និងនាំលាភសំណាងចូលក្នុងផ្ទះ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


