វប្បធម៌ ជំនឿ
បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ
មនុស្សប្រុសដែលមានបុគ្គលិកលក្ខណៈ ៤យ៉ាងខាងក្រោម ត្រូវបានគេចាត់ទុកជាបុរសសម្ដីផ្អែម គួរជាទីចូលចិត្ត ប៉ុន្តែលទ្ធភាពដែលពួកគេអាចផិតក្បត់ ក៏មានខ្ពស់ណាស់ដែរ។ ស្ត្រីគួរតែគិតឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តជ្រើសរើសជាមិត្ត ១០០ឆ្នាំ ព្រោះការជាប់ជំពាក់ជីវិតនឹងគេ អាចនាំមកនូវទុក្ខធ្ងន់ដល់ខ្លួនឯង។
ភ្នែកស្រទន់ និងចូលចិត្តដៀង

នរវិទ្យាចាត់ទុកថា នេះជាចរិតលក្ខណៈរបស់បុរសដែលមិនសូវស្មោះត្រង់ក្នុងផ្លូវមនោសញ្ចេតនា និងមានលទ្ធភាពខ្ពស់នៃការផិតក្បត់ ប្រសិនបើគូស្នេហ៍ ឬប្រពន្ធមិនចាប់អារម្មណ៍ ឬមិនតាមដានឱ្យដិតដល់នោះទេ។
បុរសប្រភេទនេះមានការទាក់ទាញខ្លាំងចំពោះមនុស្សស្រី ដូច្នេះហើយពួកគេតែងតែធ្វើឱ្យមនុស្សស្រីជាច្រើននៅជុំវិញពួកគេលង់នឹងពាក្យផ្អែមល្ហែមបានយ៉ាងងាយ ។
មនុស្សស្រី បើមានដៃគូជាមួយបុរសដែលមានចរិតបែបនេះគួរប្រយ័ត្ន ព្រោះពួកគេតែងមានទំនាក់ទំនងក្រៅពីប្រពន្ធជាញឹកញាប់ ទោះជារៀបការហើយក៏ដោយ។
រោមចិញ្ចើមរញ៉េរញ៉ៃ

ចិញ្ចើមបែបនេះ ជាប្រភេទមនុស្សប្រុសព្រាននារីចំតួ។ ប្រសិនរោមចិញ្ចើមតូច និងស្តើងទៀត ជាពិសេសកន្ទុយចិញ្ចើមចុះក្រោម នោះជានិមិត្តសញ្ញានៃភាពមិនស្មោះត្រង់យ៉ាងប្រាកដ។ ពួកគេពូកែបូរបាច់ លួងលោមមនុស្សស្រី និងចិត្តក្ដៅក្នុងរឿងលើគ្រែ។ ជាទូទៅមនុស្សស្រីដែលគេចែចង់ មិនងាយរួចពីដៃទេ ហើយចរិតគេផ្ទាល់ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីផ្សេង ទោះបីជារៀបការរួច។
ស្លាបច្រមុះក្រាស់ និងលាតធំ

បុរសមានច្រមុះកាន់តែក្រាស់ សាច់ច្រើន និងរន្ធច្រមុះកាន់តែធំ នោះការផិតក្បត់កាន់តែខ្ពស់។ បុរសដែលមានលក្ខណៈច្រមុះបែបនេះ រមែងមានសុខភាពល្អ កាយសម្បទារឹងមាំ ប៉ុន្តែជារឿយៗ ពួកគេខ្ជិលនឹងរឿងការងារផ្ទះ និងមិនចូលចិត្តមើលក្មេងៗ។ ថ្វីត្បិតតែអាជីពរបស់ពួកគេជោគជ័យពិតមែន ប៉ុន្តែដោយសារតែទម្លាប់តណ្ហាក្រាស់ អាពាហ៍ពិពាហ៍របស់ពួកគេមិនមានភាពកក់ក្តៅប៉ុន្មានទេ ឯលទ្ធភាពរកបាយក្រៅផ្ទះ គឺមានភាគរយខ្ពស់ណាស់។
បបូរមាត់ស្តើង និងរួមតូច

បបូរមាត់ខាងលើស្តើង និងមានមាត់តូចជាងអ្នកដទៃ ជាប្រភេទបុរសពូកែនិយាយ ប៉ុន្តែពួកគេមានសមត្ថភាពខ្ពស់ក្នុងការប្រព្រឹត្តអំពើផិតក្បត់។
បុរសៗដែលមានមុខមាត់បែបនេះ ភាគច្រើនចូលចិត្តនិយាយពាក្យសរសើរឡើងផ្កាប់មុខ ពេលចែចង់ស្រីៗ ទោះបីជាពួកគេមានប្រពន្ធកូនហើយក៏ដោយ។ ជាពិសេសគឺជាមនុស្សអាត្មានិយមខ្លាំងក្នុងរឿងស្នេហា ដោយគិតតែពីអារម្មណ៍ខ្លួនឯង។ ភាគច្រើនឱ្យតែបានប្រាណរួច ពួកគេលែងស្គាល់នារីនោះទៀតហើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?
ចុចអាន៖ ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


