វប្បធម៌ ជំនឿ
រូបភាពឃើញដំបូងនឹងប្រាប់អ្នកថា គួរសេពគប់មិត្តប្រភេទណា ចូលមកក្នុងជីវិត
ការទស្សន៍ទាយរូបភាព ឬមើលរូបភាពគឺជាចិត្តសាស្រ្តដែលអាចមើលដឹងពីចរិតពីខាងក្នុងរបស់អ្នកថា ជាមនុស្សបែបណាក្នុងសង្គមបច្ចុប្បន្ន។ រូបភាពនេះដែរ មានឈ្មោះថា Rubin’s Vase គូរដោយអ្នកចិត្តសាស្រ្ត ដើម្បីបញ្ជាក់ថាមនុស្សម្នាក់ៗមានទស្សនៈខុសៗគ្នា។ ការធ្វើតេស្តនេះនឹងប្រាប់អ្នកថា តើអ្នកគួរនៅជាមួយមនុស្សប្រភេទណា។

ប្រសិនបើអ្នកបានឃើញមុខមនុស្សពីរនាក់មុនគេ
នេះមានន័យថា អ្នកមានទំនោរទទួលឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញ និងឥទ្ធិពលខាងក្រៅខ្លាំងក្លាណាស់។ អ្នកនឹងផ្លាស់ប្តូរអារម្មណ៍របស់ខ្លួនឯងល្អឬអាក្រក់ អាស្រ័យលើស្ថានភាពជុំវិញ។ ដូច្នេះហើយ អ្នកគួរតែនៅជាមួយមនុស្សវិជ្ជមាន និងមានការគិតល្អៗ ដើម្បីទាញថាមពលទាំងនេះមកប្រើប្រាស់ វាប្រសើរជាងសេពគប់ឬរាប់អានប៉ះមនុស្សអវិជ្ជមានមួយថ្ងៃនាំតែរឿងឈឺក្បាលនិងនាំនិយាយដើមអ្នកដទៃមិនល្អបែបនេះឬបែបនោះ។ ព្រោះបើមិនដូច្នេះទេ អ្នកនឹងគិតអវិជ្ជមានតាមពួកគេ ហើយបន្ថែមពីនេះ ក៏អាចឈានទៅមានអារម្មណ៍ធុញទ្រាន់ជាមួយគ្នាថែមទៀត។
ប្រសិនបើអ្នកឃើញទៀនដំបូង
អ្នកមិនសូវយកចិត្តទុកដាក់ទៅលើអ្វីដែលនៅជុំវិញខ្លួននោះទេ។ អ្នកទាញការបំផុសគំនិត និងថាមពលពីខ្លួនឯងដោយមិនពឹងផ្អែកលើអ្នកដទៃណាម្នាក់ឡើយ។ និយាយឲ្យស្រួលស្ដាប់ អ្នកជាមនុស្សមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយនោះទេហើយអ្នកមានឱកាសជោគជ័យដ៏អស្ចារ្យ ខណៈគ្រាន់តែដើរចេញពីការរិះគន់ពីមនុស្សឥតបានការឬក្រុមចាំតែនិយាយមិនល្អពីយើងប៉ុណ្ណោះ៕
គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


